ផ្ទុះការខកចិត្ត ក្រោយឃើញបរិវេនរង្វង់មូលព្រះថោងនាងនាគ មានសំរាមរាយប៉ាយគ្មានអនាម័យ
ចាប់តាំងតែរង្វង់មូលរូបសំណាក់ព្រះថោងនាងនាគកសាងរួចមក គេសង្កតឃើញថាមានប្រជាជនខ្មែរ និង បរទេសជាច្រើនបាននាំគ្នាទៅទស្សានា និង ផ្តិតយករូបភាពទុកជាអនុស្សារវរីយយ៉ាងស្រស់ស្អាត។ លើសពីនោះ ក៏មានអ្នកដំណើរកម្សាន្តខ្លះក៏តែងទៅស្រូបយកខ្យល់អាកាស និង អង្គុយហូបអាហារជួបជុំជាលក្ខណៈគ្រួសារផងដែរ នៅទីតាំងក្បែរនោះ។
យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែផ្ទុះការចាប់អារម្មណ៍ឡើង បន្ទាប់ពីមានហ្វេសប៊ុកផេកមួយបានបង្ហោះរូបភាពសំរាមរាយរប៉ាត់របាយ នៅទីតាំងម្តុំរង្វង់មូលនោះ ដែលធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនសម្ដែងការមិនពេញចិត្តចំពោះទម្លាប់មិនល្អ ទទួលទានហើយតែងទុកសំរាមចោលខ្វះការរៀបចំសំរាមឱ្យមានរបៀប ពីសំណាក់អ្នកទៅកម្សាន្តមួយចំនួនតូច។
ជាការពិតទីតាំងសំខាន់បែបនេះ គួរតែត្រូវបានការយកចិត្តទុកដាក់ថែទាំទាំងអស់គ្នាពីអ្នកទៅលេងកម្សាន្ត ជាពិសេសការវេចខ្ចប់សំរាមនេះតែម្តង ពីព្រោះបើពុំមានការចូលរួមថែនោះទេ វាអាចនាំឱ្យទីតាំងដ៏ល្អប្រែក្លាយជាទីតាំងដែលមានសំរាមពាសពេញវិញ៕
ប្រភព៖ ហ្វេសប៊ុកផេក Jack