បុរសម្នាក់ចូល ICU និង ជួបរឿងនឹកស្មានមិនដល់ ក្រោយផឹកតែទឹកដោះគោ មួយថ្ងៃ ៤ កែវ
បច្ចុប្បន្នមនុស្សជាច្រើនតែងតែចូលចិត្តពិសា តែទឹកដោះគោ រហូតអ្នកខ្លះស្ទើរតែអត់ពុំបានក្លាយទម្លាប់ទៀតផង។ ការពិសាភេសជ្ជៈប្រភេទនេះច្រើនក៏វាអាចផ្ដល់នូវផលវិបាកបានដូចគ្នា។ តួយ៉ាងថ្មីៗ នេះ ងាកទៅមើលប្រទេសចិន បុរសវ័យ ២៤ ឆ្នាំម្នាក់ត្រូវបានក្រុមគ្រូពេទ្យប្រទះឃើញខ្លាញ់កកក្នុងសរសៃឈាមរហូត ពណ៌នៃឈាមស្ទើរក្លាយទៅជាទឹកដោះគោ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
ជុំវិញករណីនេះ បានកើតឡើងលើបុរសម្នាក់ដែលមានស្រុកកំណើតនៅក្នុងទីក្រុង Liuzhou ប្រទេសចិន។ មុនចូលមន្ទីរពេទ្យបុរសវ័យ ២៤ រូបនោះ ចាប់ផ្តើមកើតអាការឈឺពោះខ្លាំង ក្អួតចង្អោរ និង ឆ្អល់ក្រពះពោះវៀនខ្លាំងហើយក៏បានបញ្ជូនចូលទៅបន្ទប់ ICU ភ្លាមៗ ដើម្បីធ្វើការសង្គ្រោះ។
ខណៈដែលលោកបានទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យក៏បានបូបឈាមយកទៅពិនិត្យ តែអ្វីដែលគ្រូពេទ្យមានការភ្ញាក់ផ្អើលនោះ គឺឈាមរបស់បុរសរូបនោះ ស្ទើរតែក្លាយជាពណ៌ទឹកដោះគោ។ បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការវិនិច្ឆ័យយ៉ាងល្អិតល្អន់ ក្នុងនោះ គេបានរកឃើញថា មូលហេតុដែលបណ្ដាលឱ្យឈាមកកក្លាយជាពណ៌ស ដូចទឹកដោះគោបែបនេះក៏ព្រោះតែ បុរស វ័យ ២៤ នោះ តែងផឹក តែទឹកដោះគោជាប្រចាំថ្ងៃ ដោយក្នុងមួយថ្ងៃ គេបរិភោគ ៤ ទៅ ៦ កែវឯណោះ ដែលនាំឱ្យបរិមាណជាតិខ្លាញ់មានការកើនឡើងខ្លាំង។
ជាមួយគ្នានោះបន្ទាប់ សម្រាកព្យាបាលអស់រយៈពេល ១ សប្តាហ៍ អាការបុរសខាងលើក៏បានធូរស្រាល។ យ៉ាងណាមិញ នេះក៏ជាសារដាស់តឿនមួយសម្រាប់អ្នកដែលចូលចិត្តពិសាតែទឹកដោះគោ គួរតែកុំពិសាឱ្យហួសប្រមាណ ព្រោះថា វាអាចបង្កជាគ្រោះថ្នាក់ដល់សុខភាពបាន និង គួរពិសាឱ្យសមល្មមនៅក្នុងកម្រិតល្អមួយ៕
ប្រភព៖ Kapook