ក្រោយផ្ទេរតំណែង Moon Jae-in អតីតប្រធានាធិបតីកូរ៉េខាងត្បូង វិលត្រឡប់ទៅស្រុកកំណើតវិញ ប្រើជីវិតជាកសិករ
អតីតប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងលោក Moon Jae-in និងភរិយារបស់លោក បានវិលត្រឡប់ទៅស្រុកកំណើតវិញហើយនៅក្រុង Yangsan និង ចាយជីវិតរស់នៅទីនោះក្នុងនាមជាកសិករ។
កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ អតីតប្រធានាធិបតី Moon Jae-in និង ភរិយារបស់លោក Kim Jung-sook បានវិលត្រឡប់ទៅផ្ទះនៅស្រុកកំណើតរបស់ពួកគេវិញហើយក្នុងទីក្រុង Yangsan ក្រោយចូលរួមក្នុងការឡើងតំណែងនៃប្រធានាធិបតីថ្មី Yoon Suk-yeol។
ស្របពេលនឹងការវិលត្រឡប់ទៅស្រុកកំណើតវិញនេះ លោក Moon Jae-in បាននិយាយថា លោកនឹងចំណាយជីវិតជាអតីតប្រធានាធិបតីនេះ ក្នុងនាមជាកសិករម្នាក់ ធ្វើការងារកសិកម្មនានា និង រីករាយជីវិតជាមួយស្រា Makgeolli (ស្រាអង្កកូរ៉េ) ជាមួយអ្នកភូមិស្រុករបស់លោក។
គួររំឭកថា ប្រធានាធិបតីថ្មី Yoon Suk-yeol អាយុ ៦១ ឆ្នាំ បានឈ្នះការបោះឆ្នោតនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ដោយទទួលបានសន្លឹកឆ្នោតចំនួន ៤៨.៦ ភាគរយ៕
ប្រភព៖ VN Express