ទិញអាវភ្លៀងទុកទៅ! ចាប់ពីស្អែក កម្ពុជាអាចមានភ្លៀងធ្លាក់ លាយឡំផ្គរ រន្ទះ ស្ទើរទូទាំងប្រទេស
ក្រសួងធនធានទឹក និង ឩតុនិយម នៅព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ ឱ្យបានដឹងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតី។ រដូវវស្សា ជារួមទូទាំងប្រទេស សម្រាប់ឆ្នាំ ២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី ១៥ ខែឧសភា ខាងមុខនេះ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. តំបន់ទំនាបកណ្ដាល
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
– អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។ ទន្ទឹមនោះ កន្លែងខ្លះក៏អាចមានភ្លៀងខ្លាំង។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មាន ៣៣-៣៥ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕
ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖