ចែកគ្នាដឹងផង! ក្រុមហ៊ុន Opennet ត្រូវផ្ទេរឱ្យក្រុមហ៊ុន Ezecom ជាអ្នកគ្រប់គ្រងវិញ ចាប់ពីថ្ងៃនេះ
តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ចុះនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២២ នេះ បានឱ្យដឹងថា អភិបាលបណ្ដោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) បានប្រកាសព័ត៌មានជូនសាធារណៈជនថា អតិថិជនទាំងអស់ របស់កូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន Ezecom Co., Ltd ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ។
កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២២ នេះ រវាងអភិបាលបណ្ដោះអាសន្ន និង ក្រុមហ៊ុន Ezecom Co., Ltd។ ក្នុងនោះប្រិយមិត្ត អាចទំនាក់ទំនងទៅកាន់លេខ ០២៣ ៨៨៨ ១៨១ និង លេខ ០៨៥ ៨៨៨ ១៨១ សម្រាប់សេវាអតិថិជន៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖