កាន់តែធ្ងន់! មានមនុស្ស ២៥ នាក់ហើយ នៅឥណ្ឌា ត្រូវរលកកម្ដៅក្ដៅផ្ដា-ច់ជីវិត
រដ្ឋ Maharashtra ប្រទេសឥណ្ឌា ប្រកាសមានអ្នកស្លាប់ដោយរលកកម្ដៅចំនួន ២៥ នាក់ តាំងពីចុងចែមីនាមក ដែលចំនួននេះ គឺជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំមកនេះ។
បើតាមមន្ត្រីប្រចាំរដ្ឋ Maharashtra បានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ដោយរលកកម្ដៅនោះ គឺភាគច្រើនរស់នៅក្នុងតំបន់ជនបទដាច់ស្រយាល។ ព្រមគ្នានឹងរដ្ឋ Maharashtra តំបន់ផ្សេងមួយចំនួនទៀតក្នុងប្រទេសឥណ្ឌា ក៏មានមនុស្សស្លាប់ដោយអាកាសធាតុក្ដៅខ្លាំងនេះផងដែរ។
ជាក់ស្ដែង នៅរដ្ឋ Odisha មានបុរសចំណាស់វ័យ ៦៤ ឆ្នាំម្នាក់ បានស្លាប់ដោយរលកកម្ដៅកាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ ខណៈពលរដ្ឋរាប់រយនាក់ផ្សេងទៀតក្នុងតំបន់ ត្រូវព្យាបាលនៅពេទ្យ ដោយសារអាកាសធាតុក្ដៅដូចភ្លើងនេះ៕