គ្រូ ណាលី ផ្ដាំត្រង់ៗអ្នកមានផ្ទះបែរទិសឆុង ក្នុងខែនេះ ហាមស្វានដំ ឬ ធ្វើឱ្យរង្គើ ចៀសវាងជួបរឿងទាំងនេះ
ប្រិយមិត្តមួយចំនួន ច្បាស់ជាបានស្គាល់អ្នកគ្រូ ណាលី ហើយ ដែលអ្នកគ្រូគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញតាមរយៈការចែករំលែក ចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រ នៅក្នុងជីវិតរស់នៅ។
ថ្មីៗនេះផងដែរ តាមរយៈផេកឈ្មោះ My Destiny-វាសនាខ្ញុំ អ្នកគ្រូ បានចេញមកបញ្ជាក់ឱ្យបានដឹងថា សម្រាប់បងប្អូនដែលមានផ្ទះបែរទិសឆុង នៅក្នុងខែឧសភានេះ សូមប្រុងប្រយ័ត្ន ហាមមានការស្វានដំ រង្គោះរង្គើ ពោលគឺ ៖
– ទិសខាងជើង ៖ ឆុង នឹងពាក់ព័ន្ទនឹងរឿងវិបត្ដិគ្រួសារ សម្ព័ន្ធភាពគ្រួសារ
– ទិសជើងឈៀងកើត ៖ ឆុងនឹងរឿងជំងឺ
– ទិសខាងកើត ៖ ឆុងនឹងពាក់ព័ន្ទនឹងរឿងអំណាច បុណ្យស័ក្ដិ
– ទិសកើតឈៀងត្បូង ៖ ឆុងពាក់ព័ន្ធនឹងរឿងជំលោះ រឿងចោរកម្ម
– ទិសខាងត្បួង ៖ ឆុងនឹងពាក់ព័ន្ទនឹងវិបត្ដិស្មុគស្មាញ ដោះស្រាយមិនចេះចប់
អ្នកគ្រូ ណាលី បានបញ្ជាក់បន្ថែមទៀតថា ចំណែកឯ ៖
– ទិសត្បូងឈៀងលិច ៖ ឆុងនឹងរឿងជំងឺ ប្រយ័ត្នបញ្ហាអគ្គិភ័យ
– ទិសខាងលិច ៖ ជាទិសហេង លុយហូរចូល
– ទិសជើងឈៀងលិច ៖ ឆុងនឹងពាក់ព័ន្ទនឹងបញ្ហាកេរ្ដិ៍ឈ្មោះ លាបពណ៌ ទំលាក់កំហុស៕