ថែសុខភាពផង! ចាប់ពីស្អែក កម្ពុជាអាចមានភ្លៀងធ្លាក់ លាយឡំផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នៅតំបន់ទាំងនេះ
ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ៤-១០ ខែឧសភា ឆ្នាំ ២០២២ ឱ្យបានដឹងថា ក្នុងអំឡុងសប្ដាហ៍ខាងមុខនេះ កម្ពុជានឹងទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាប (ឥណ្ឌា)។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. តំបន់ទំនាបកណ្ដាល
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។ ទន្ទឹមនោះ កន្លែងខ្លះក៏អាចមានភ្លៀងខ្លាំង។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣៤ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖