ច្រកព្រំដែនកម្ពុជា-ថៃ បើកដំណើរការហើយ តែអ្នកចង់ទៅត្រូវទិញធានារ៉ាប់រងជីវិត ខ្ទង់ ១ ម៉ឺនដុល្លាសិន
ស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងបាងកក នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យបានដឹងថា ច្រកព្រំដែនកម្ពុជា-ថៃ ចាប់ផ្ដើមបើកដំណើរការឡើងវិញហើយ ចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២២។
យ៉ាងណាមិញ វិធានការសុខាភិបាល ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ដោយចំពោះអ្នកដំណើរចូលប្រទេសថៃ ត្រូវបែងចែកជា ៣ ប្រភេទ គឺ ៖
១. អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ
– ចុះឈ្មោះ Thailand Pass មុនពេលធ្វើដំណើរ
-មានធានារ៉ាប់រងព្យាបាលជំងឺកូវីដ-១៩ ដែលមានទឹកប្រាក់ធានា ១០០០០ ដុល្លាសហរដ្ឋអាមេរិក
-មិនតម្រូវឱ្យធ្វើតេស្ត RT-PCR ទាំងមុននឹងចូលដល់ប្រទេសថៃ
-ណែនាំឱ្យធ្វើតេស្តរហ័ស ATK ដោយខ្លួនឯង អំឡុងពេលស្នាក់នៅប្រទេសថៃ
២. អ្នកដំណើរដែលមិនចាក់វ៉ាក់សាំង ឬ ចាក់វ៉ាក់សាំងមិនពេញលេញ
– ចុះឈ្មោះ Thailand Pass មុនពេលធ្វើដំណើរ
-មានធានារ៉ាប់រងព្យាបាលជំងឺកូវីដ-១៩ ដែលមានទឹកប្រាក់ធានា ១០០០០ ដុល្លាសហរដ្ឋអាមេរិក
-ករណីមានលទ្ធផលតេស្ត RT-PCR អវិជ្ជមាន មុនពេលធ្វើដំណើរមិនលើស ៧២ ម៉ោង អាចធ្វើដំណើរចូលក្នុងប្រទេសថៃ ដូចអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញដែរ -ករណីពុំមានលទ្ធផលតេស្ត RT-PCR អវិជ្ជមាន មុនពេលធ្វើដំណើរមិនលើស ៧២ ម៉ោងទេ នោះតម្រូវឱ្យធ្វើចត្តាឡីស័កចំនួន ៥ ថ្ងៃ ដោយធ្វើតេស្ត RT-PCR នៅថ្ងៃទី ៤ ឬ ៥
– ណែនាំឱ្យធ្វើតេស្តរហ័សដោយខ្លួនឯង អំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ
៣. អ្នកដំណើរដែលជាប្រជាជន ក្នុងខេត្តជាប់ព្រំដែនដែលកាន់ប័ណ្ណព្រំដែន
– មិនតម្រូវឱ្យចុះឈ្មោះ Thailand Pass ទេ
-មិនតម្រូវឱ្យមានធានារ៉ាប់រងទេ
-ត្រូវតែជាអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញតែប៉ុណ្ណោះ
-ការធ្វើដំណើរត្រូវបានអនុញ្ញាតតែក្នុងតំបន់ដែលមានចែងដោយកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរប៉ុណ្ណោះ
-អាចស្នាក់នៅក្នុងប្រទេសថៃមិនត្រូវលើសពី ៣ ថ្ងៃ (២យប់)៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖