ទម្លាយតម្លៃអាវុធប្រឆាំងរថក្រោះរបស់អាមេរិក ជំនួយយោធាដែលផ្តល់ទៅឱ្យអ៊ុយក្រែន
ការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន មកទល់ពេលនេះគឺអូសបន្លាយពេល ៣ ខែជាងមកហើយ ស្របពេលដែលអ៊ុយក្រែនត្រូវបានគាំទ្រដោយជំនួយយោធារាប់ពាន់លានដុល្លារពីបណ្តាប្រទេសអង្គការណាតូ។
ក្នុងនោះក៏មានជំនួយយោធាពីអាមេរិកផងដែរ ដោយកន្លងមកនេះអាមេរិកបានផ្តល់ជំនួយយោធាជាច្រើន។ ក្នុងជំនួយទាំងនោះ ក៏មានអាវុធប្រឆាំងរថក្រោះដែលមានសមត្ថភាពខ្លាំងឥតគូប្រៀប និង ថ្លៃបំផុតមួយ ឈ្មោះ FGM-148 Javelin ថែមទៀត ដែលវាជាអាវុធអាចប្រឆាំងរថពាសដែក និង រថក្រោះធុនធ្ងន់ទាំងអស់។ ចំពោះអាវុធប្រឆាំងរថក្រោះប្រភេទ FGM-148 Javelin នេះគឺមានតម្លៃ ១៧៦ ០០០ ដុល្លារក្នុងមួយដើម។
គួរឱ្យដឹងដែរថា រយៈពេល ៣ ខែជាងមកនេះ អាមេរិកបានផ្តល់អាវុធប្រឆាំងរថក្រោះប្រភេទ FGM-148 Javelin នេះមកកាន់អ៊ុយក្រែនបានចំនួន ៦ ពាន់ដើមមកហើយ៕
ប្រភព៖ CNBC