ថ្ងៃការ កូនកំលោះជាប់ផឹកមកមិនទាន់ កូនក្រមុំអកហ្សើ ស្រាប់តែឪពុកសុំភ្ញៀវការជំនួនកូនកំលោះ
រឿងរ៉ាវថ្មីមួយទៀតហើយដែលកំពុងធ្វើឱ្យមានការហួសចិត្តមិននឹកស្មាន ដោយនៅក្នុងថ្ងៃការមួយទាំងមូល កូនកំលោះបែរជាទៅស្រវឹងជោក មកដល់រោងការយឺតជាង ៤ ម៉ោង រហូតធ្វើឱ្យកូនក្រមុំទ្រាំមិនបាន ក៏ស្រវាភ្ញៀវក្នុងរោងម្នាក់មកការជាមួយជំនួសវិញ។
យ៉ាងណាមិញ ហេតុការណ៍មួយនេះ បានកើតឡើងនៅក្នុងរដ្ឋមួយ នាប្រទេសឥណ្ឌា ដោយមង្គលការខាងលើត្រូវធ្វើឡើងនាប្រមាណម៉ោង ៤ ល្ងាច ហើយខាងក្រុមគ្រួសារខាងកូនស្រី ក៏បានរៀបចំត្រៀមខ្លួនចាំកូនកំលោះរួចរាល់ហើយ។
ក្នុងនោះ គេបាននាំគ្នាចាំវត្តមានកូនកំលោះអស់រយៈពេលរាប់ម៉ោង ចាំបាត់ៗមិនឃើញសូម្បីតែស្រមោល រហូតដល់ម៉ោង ៨ យប់ កូនកំលោះក៏បានមកដល់រោងការ តែមកដល់ក្នុងសភាពស្រវឹងជោកជាំពិបាកមើលខ្លាំង ព្រោះតែគេរវល់តែជប់លៀងឆ្លងមង្គលការរបស់ខ្លួនជាមួយនឹងមិត្តភក្តិ។
ភ្លាមៗ ឪពុកខាងកូនក្រមុំបានខឹងសម្បាមិនតិចនោះទេ ក៏បានបដិសេធមិនឱ្យកូនកំលោះរៀបការជាមួយកូនស្រីខ្លួនឡើយ ដោយលោកបែរជាសម្លឹងរកមើលកូនកំលោះថ្មីនៅក្នុងកម្មវិធីនោះវិញ រហូតដល់ឃើញបុរសម្នាក់ ជាសាច់ញាតិរបស់ខ្លួនមួយរូប ដែលមកចូលរួមពិធីក្នុងពិធីជាឋានៈភ្ញៀវ ហើយក៏បានឱ្យពួកគេរៀបការជាមួយគ្នាតែម្តង៕