ម៉្យាងដែរ! សាលាមួយ នៅកំពង់ចាម បិទលទ្ធផលសិក្សាសិស្សក្នុងផ្សារ ស្រួលពុកម៉ែតាមដានក្រោយទិញម្ហូប
តាមរយៈភ្នាក់ងារសារព័ត៌មានខេត្តកំពង់ចាម កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ បានបញ្ជាក់ឱ្យបានដឹងថា វិទ្យាល័យព្រែកដំបូង ដែលស្ថិតក្នុងស្រុកស្រីសន្ធរ បានធ្វើការផ្សព្វផ្សាយលទ្ធផលសិក្សា ប្រចាំខែរបស់សិស្សានុសិស្ស ដោយបិទនៅក្នុងផ្សារ ក្នុងស្រុកស្រីសន្ធរតែម្ដង។
ការផ្សព្វផ្សាយលទ្ធផលសិក្សា ប្រចាំខែរបស់សិស្សានុសិស្ស នៅក្នុងផ្សារបែបនេះ ជារឿងដែលកម្របានឃើញពីមុនមក ខណៈការធ្វើបែបនេះ បានផ្ដល់ភាពងាយស្រួល ដល់អាណាព្យាបាលសិស្ស ឱ្យងាយបានដឹង និង ស្រួលក្នុងការតាមដានលទ្ធផលសិក្សារបស់កូន ដោយពុំបាច់ពិបាក ក្នុងការធ្វើដំណើរទៅដល់សាលា៕
ខាងក្រោមនេះ ជាទិដ្ឋភាពឪពុកម្ដាយ ធ្វើការតាមដានលទ្ធផលការសិក្សារបស់កូន នៅក្នុងផ្សារ ៖