កាន់តែធ្ងន់! រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដាក់ការព្រមានពីហានិភ័យសង្គ្រាមលោកលើកទី ៣ អាចនឹងកើតមានឡើង
រដ្ឋមន្ត្រីការបរទេស Lavrov បាននិយាយថា ហានិភ័យនៃសង្គ្រាមលោកលើកទី ៣ អាចនឹងផ្ទុះឡើងជាមួយនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ស្របពេលក្រុងម៉ូស្គូ កំពុងព្យាយាមបញ្ចៀសហានិភ័យនេះ។
ថ្លែងក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍រុស្ស៊ី កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ លោក Sergei Lavrov បាននិយាយថា ៖ «ហានិភ័យនៃការផ្ទុះសង្គ្រាមលោកលើកទី ៣ និង សង្គ្រាមនុយក្លេអ៊ែរ គឺអាចនឹងកើតមានឡើងពិតៗ ហើយធ្ងន់ធ្ងរខ្លាំងថែមទៀត ដែលយើងមិនអាចមើលស្រាលបានឡើយ»។
ក្នុងកិច្ចសម្ភាសនោះដែរ លោកក៏បានធ្វើការរិះគន់លើកិច្ចចរចាររបស់ទីក្រុងកៀវថា៖ «ឆន្ទៈចរចាគឺវាមានកំណត់ តែបើសិនជាវានៅតែមិនត្រូវរ៉ូវគ្នាដដែល អ៊ីចឹងវាមិនអាចជួយអ្វីលើដំណើរការចរចាគ្នានោះឡើយ។ ទោះជាយ៉ាងណា យើងនៅតែបន្តចូលរួមក្នុងកិច្ចចរចាគ្នានេះ»៕