ត្រៀមទឹកទុកប្រើផង! សង្កាត់មួយៗ ក្នុងខណ្ឌ ៧ នៅភ្នំពេញ នឹងត្រូវដាច់ទឹក តាមពេលកំណត់ទាំងនេះ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២២ បានចេញសេចក្ដីជូនដំណឹង ស្តីពីការចុះស្រាវជ្រាវ និង ជួសជុលទឹកធ្លាយ ពេលយប់ ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ ចាប់ពីម៉ោង ២២:០០ នាទីយប់ ដល់ម៉ោង ០៥:០០ នាទីព្រឹក នៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ។
ជាក់ស្ដែងបណ្ដាសង្កាត់ទាំងនោះមានដូចជា ៖
១. សង្កាត់ស្រះចក ខណ្ឌដូនពេញ
២. សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង
៣. សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
៤. សង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក
៥. សង្កាត់ពងទឹក ខណ្ឌដង្កោ
៦. សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ
៧. សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសំណូមពរអាជ្ញាធរមូលដ្ឋាន និង អតិថិជន នៅតាមបណ្តាសង្កាត់ខាងលើ មេត្តាសហការ និង គាំទ្រដល់ក្រុមជំនាញខាងរដ្ឋាករទឹក ដោយក្តីអនុគ្រោះ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖