ត្រៀមផ្លិតបក់ផង! ខណ្ឌ ១០ នៅភ្នំពេញ នឹងដាច់ភ្លើង ៤ ថ្ងៃពេញ តាមម៉ោងទាំងអស់នេះ
អគ្គិសនីកម្ពុជា នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះបានចេញសេចក្ដីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុលផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២២ នេះ រហូតដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២។
ទន្ទឹមនឹងការរុះរើខ្សែបណ្ដាញនេះ ខាង EDC ក៏បានបញ្ជាក់ឱ្យបានដឹងថា ទោះបីជាមានការខិតខំថែរក្សា មិនឱ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក្ដី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតនោះឡើយ ដែលត្រូវស្នើសុំអភ័យទោសទុកជាមុន ខណៈតំបន់ និង ពេលវេលាដែលត្រូវផ្ដាច់ មានលម្អិត នៅក្នុងសេចក្ដីជូនដំណឹងខាងក្រោមនេះ៕
សូមអានសេចក្ដីលម្អិត ៖