សល់ ០៨ ថ្ងៃទៀតទេ! ទៅមើលទិដ្ឋភាពត្រៀមសង្ក្រាន្តសៀមរាប មានទូកត្រៀបត្រា ទប់ចិត្តសឹងមិនជាប់
គិតត្រឹមថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២២ នេះ គឺសល់ពេលវេលាត្រឹមតែ ០៨ ថ្ងៃ តែប៉ុណ្ណោះ នឹងចូលមកដល់ពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ២៥៦៦។
ទន្ទឹមទៅនឹងពីធីបុណ្យចូលឆ្នាំ ដែលនឹងកៀកខិតចូលមកដល់នេះ តាមរយៈគណនីមួយដែលមានឈ្មោះ Phalla Aloo បានបង្ហាញពីរូបភាព ទិដ្ឋភាពរៀបរយ នៅក្នុងក្រុងសៀមរាប ត្រៀមសម្រាប់ពិធីបុណ្យសង្ក្រាន្ត ខណៈនៅក្នុងខេត្តសៀមរាបផ្ទាល់ នឹងរៀបចំពិធីសង្ក្រាន្ត ទៅលើទីតាំងចំនួន ២ គឺ ៖
ទី ១. នៅក្នុងក្រុងសៀមរាប
ទី ២. នៅប្រាសាទចៅសាយចៅទេវតា
ចំពោះទីតាំងទាំង ២ ខាងលើ នឹងមានកម្មវិធីជាច្រើន រួមមាន កម្មវិធីជិះទូកកម្សាន្ត មានកម្មវិធី ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្បៈ នៅលើផែទឹក និង ការប្រគំតន្រ្តីខ្នាតយក្សពីរកន្លែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ៕
សូមទស្សនារូបភាពទិដ្ឋភាពនៅខាងក្រោម ៖
ប្រភពរូបភាព ៖ Phalla Aloo