ឥណ្ឌូនេស៊ី កាត់ទោសប្រ-ហា-រ-ជី.វិ-តគ្រូបង្រៀនម្នាក់ ក្រោយបំពានលើសិស្ស ១៣ នាក់ ដោយ ៨ នាក់មានផ្ទៃពោះ
គ្រូបង្រៀនសញ្ជាតិឥណ្ឌូនេស៊ីម្នាក់ ដែលរកឃើញថាពិតជាបានរំលោភសិស្សចំនួន ១៣ នាក់ នៅសាលាសាសនាអ៊ីស្លាមមួយ ហើយថែមទាំងបានធ្វើឱ្យសិស្សយ៉ាងហោចណាស់ ៨ នាក់មានផ្ទៃពោះនោះ ត្រូវបានកាត់ទោសប្រហារជីវិតហើយ កាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ។
ជនល្មើសជាគ្រូបង្រៀននោះឈ្មោះ Herry Wirawan អាយុ ៣៦ ឆ្នាំ កាលពីខែកុម្ភៈ ត្រូវបានតុលាការកាត់ទោសឱ្យជាប់គុកអស់មួយជីវិត លើករណីទាក់ទាញចំណាប់អារម្មណ៍ជាតិរបស់ខ្លួន ចំពោះការរំលោភបំពានផ្លូវភេទក្នុងសាលាសាសនារបស់ប្រទេស។ ទោះជាយ៉ាងណា ខាងព្រះរាជអាជ្ញា បានធ្វើការដាក់ពាក្យប្ដឹងទៅខាងឧទ្ធរណ៍ ស្នើឱ្យធ្វើការកាត់ទោសប្រហារជីវិតលើជនល្មើសល្មោភកាមរូបនោះ។
តុលាការក៏បានធ្វើសេចក្ដីសម្រេច និង ចេញការប្រកាសជាផ្លូវការកាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២២ កន្លងទៅថា ពួកគេគឺព្រមទទួលស្របតាមការស្នើរបស់ព្រះរាជអាជ្ញា និង បានធ្វើការដាក់ទោសប្រហារជីវិតលើគ្រូបង្រៀនរូបនោះ។
គួរឱ្យដឹងដែរថា ប្រទេសឥណ្ឌូនេស៊ី បានធ្វើការបិទការកាត់ទោសប្រហារជីវិតនេះ ជាច្រើនឆ្នាំមកហើយ ដោយការកាត់ទោសប្រហារជីវិតចុងក្រោយគេនោះ គឺធ្វើឡើងកាលពីឆ្នាំ ២០១៦៕
ប្រភព៖ World Of Buzz