អ្នកគ្រូហុងស៊ុយ ណាលី ផ្តាំត្រង់ៗ អ្នកកើតឆ្នាំវកហាមយកកូនក្នុងឆ្នាំ ២០២២ នេះ ព្រោះឆុងណាស់
ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់អ្នកគ្រូ ណាលី ហើយ ដែលអ្នកគ្រូគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រ នៅក្នុងជីវិតរស់នៅ។
ទន្ទឹមនឹងនោះផងដែរ នាពេលថ្មីៗនេះ អ្នកគ្រូបានបង្ហោះបញ្ជាក់តាមរយៈផេក My Destiny-វាសនាខ្ញុំ ឱ្យបានដឹងថា សម្រាប់អ្នកកើតឆ្នាំវក ហាមយកបុត្រក្នុងឆ្នាំ ២០២២ នេះ ពីព្រោះឆ្នាំខាល នឹងឆុង ១០០% ជាមួយឆ្នាំវក។
បន្ថែមលើសពីនេះ អ្នកគ្រូបានបញ្ជាក់ឱ្យដឹងទៀតថា បើលោកអ្នកកើតឆ្នាំវក ទោះលោកប៉ា ឬ អ្នកម៉ាក់ក៏ដោយ ឱ្យតែមានម្នាក់កើតក្នុងឆ្នាំវក គឺឆុងនឹងឆ្នាំខាលហើយ។ ករណីនេះ សូមកុំទាន់យកបុត្រក្នុងឆ្នាំ ២០២២ នេះ ជៀសវាងការឆុងខ្លាំង៕