រុស្ស៊ី គំរាមផ្លុងអវកាសយានិកអាមេរិកចោលលើអាកាស ជាការឆ្លើយតបការដាក់ទណ្ឌកម្មសេដ្ឋកិច្ច
ថ្មីៗនេះ ប្រធានក្រុមហ៊ុនអវកាសរបស់រុស្ស៊ី បានធ្វើការឆ្លើយតបនឹងការដាក់ទណ្ឌកម្មរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ដោយការដាក់គំរាមទុកអវកាសយានិកអាមេរិក Mark Vande Hei ចោលលើទីអវកាស។
អវកាសយានិក Mark Vande Hei ដែលជាអ្នកមានកំណត់ត្រាហោះហើរលើអវកាសយូរជាងគេ គ្រោងនឹងបញ្ចប់បេសកកម្មលើអវកាសរយៈពេល ៣៥៥ ថ្ងៃ របស់លោក ក្នុង ៣ សប្ដាហ៍ខាងមុខនេះ ដោយលោកគ្រោងនឹងត្រូវចុះមកភពផែនដីវិញក្នុងប្រទេស Kazakhstan ជាមួយអវកាសយានិករុស្ស៊ី ២ រូបទៀត។
ទោះជាយ៉ាងណា លោក Dmitry Rogozin ដែលជាប្រធានក្រុមហ៊ុនអវកាសរបស់រុស្ស៊ី បានបង្ហោះវីដេអូជាភាសារុស្ស៊ីមួយនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ដោយគំរាមទុកលោក Vande Hei ចោលលើអវកាស រួមទាំងធ្វើការផ្ដាច់ផ្នែករបស់រុស្ស៊ីលើស្ថានីយអវកាសជាមួយគ្នាចោលទៀត។
ការដាក់ការគំរាមរបស់លោក Dmitry នេះដែរ កើតមានឡើងក្រោយ លោកប្រធានាធិបតី Joe Biden ប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ប្រឆាំងនឹងជម្លោះសង្គ្រាមជាមួយអ៊ុយក្រែន។ ទោះជាយ៉ាងណា បើតាមវិបសាយ Space.com បានបញ្ជាក់បែបនេះវិញថា ខាងអង្គការ NASA គឺមិនមានគម្រោងផ្លាស់ប្ដូរណាមួយឡើយ ហើយខាងទីភ្នាក់ងារនឹងនៅបន្តជួយលើដំណើរការលើគន្លងអវកាស រួមទាំងប្រតិបត្តិការក្នុងស្ថានីយនៅភពផែនដី។
ដោយឡែក ចំពោះការគំរាមរបស់លោក Dmitry ទុកចោលលោក Vande Hei លើទីអវកាស ខាង NASA មិនទាន់មានការឆ្លើយតបនៅឡើយទេ៕
ប្រភព៖ 9GAG