អ្នកណាធ្វើចិត្តបាន! ខ្លួនជាប់នៅមណ្ឌលចត្តាឡីស័ក បែរបុគ្គលិកពេទ្យទៅសម្អាតនៅផ្ទះ វាយឆ្កែសំណព្វរហូតងា-ប់
ជាការពិតណាស់ និយាយចំពោះមនុស្សដែលស្រឡាញ់សត្វ រាល់សត្វចិញ្ចឹមរបស់ពួកគេគឺចាត់ទុកជាសមាជិកក្រុមគ្រួសារមួយទៅហើយ ដែលមានក្ដីស្រឡាញ់ចំពោះពួកវាខ្លាំងប្រៀបបីដូចជាកូន។ ដូច្នេះហើយ ការបាត់បង់សត្វចិញ្ចឹមទៅភ្លាមៗ ជាពិសេសបើឃើញទង្វើយ៉ាងព្រៃផ្សៃធ្វើដាក់សត្វចិញ្ចឹមរបស់យើងនៅនឹងមុខទៀតនោះ គឺពិតជាពិបាកទទួលយកខ្លាំងបំផុត។
ជាក់ស្ដែង ដូចជាស្ត្រីនៅចិនម្នាក់ ដែលកំពុងផ្ទុះការចាប់អារម្មណ៍ពាសពេញបណ្ដាញសង្គមនាពេលថ្មីៗនេះ នៅពេលដែលនាងបង្ហោះវីដេអូដ៏ខ្លោចចិត្តមួយ ដែលបង្ហាញពីសកម្មភាពរបស់ក្រុមបុគ្គលិកពេទ្យកំពុងធ្វើការវាយដំគ្មានប្រណីទៅលើសត្វឆ្កែសំណព្វរបស់នាងនៅឯផ្ទះរហូតដល់ងាប់ ខណៈរូបនាងបានត្រឹមយំសោកព្រោះខ្លួនកំពុងជាប់នៅមណ្ឌលចត្តាឡីស័ក។
ស្ត្រីជាម្ចាស់ឆ្កែត្រូវបានស្គាល់ឈ្មោះថា Yi Zhi Xue មកពីខេត្ត Guangdong បានធ្វើការបង្ហោះរ៉ាយរ៉ាប់ពីហេតុការណ៍ដែលបានកើតមានឡើងចំពោះសត្វចិញ្ចឹមជាទីស្រឡាញ់របស់នាង។ សរសេរលើបណ្ដាញសង្គមចិន Weibo ស្ត្រីរូបនេះបានរៀបរាប់ថា ៖«ពួកយើង (នាង និង មិត្តប្រុស) បានចិញ្ចឹមឆ្កែនេះជាមួយគ្នារយៈពេល ៣ ឆ្នាំ ៣ ខែហើយ។ វាប្រៀបបីដូចជាសមាជិកមួយក្នុងក្រុមគ្រួសារយើងដូច្នោះដែរ ប៉ុន្តែឥលូវនេះ វាបានងាប់ទៅយ៉ាងវេទនាក្នុងផ្ទះខ្លួនឯង»។
គួរឱ្យដឹងថា រឿងហេតុដំបូងកើតចេញ នៅពេលនាងត្រូវបានបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក កាលពីថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ក្រោយមិត្តប្រុសរបស់នាងបានតេស្តវិជ្ជមានកូវីដ-១៩។ ដោយសារតែការទៅធ្វើចត្តាឡីស័កនេះ គឺមិនអនុញ្ញាតឱ្យយកសត្វចិញ្ចឹមទៅជាមួយបាននោះ នាងក៏ត្រូវបង្ខំចិត្តទុកវានៅឯផ្ទះ។ ខណៈពេលដែលនាង កំពុងស្ថិតនៅធ្វើចត្តាឡីស័ក ខាងបុគ្គលិកពេទ្យ ក៏បានទៅផ្ទះរបស់នាង ដើម្បីធ្វើការសម្អាតមេរោគនៅបរិវេណទាំងក្នុង និងក្រៅផ្ទះ ហើយពួកគេក៏បានប្រទះនឹងឆ្កែសំណព្វរបស់នាង ដែលបានព្រុសទាំងភ័យខ្លាចនឹងមនុស្សប្លែកមុខ។
តាមវីដេអូថតបានស្ដែងៗចេញពីកាមេរ៉ាសុវត្ថិភាពបានឱ្យថា បុគ្គលិកពេទ្យចំនួន ២ នាក់ បានសំដៅទៅរកឆ្កែពណ៌ស រោមស្រម៉ូវដ៏គួរឱ្យស្រឡាញ់មួយក្បាលនោះ ខណៈឆ្កែភ័យខ្លាចព្យាយាមរត់គេចផង ព្រុសផង។ ទោះជាយ៉ាងណា បុគ្គលិកពេទ្យ ២ រូបនោះ ក៏បានបន្តដើររកវា និង យកដំបងដែកវែង វាយទៅលើឆ្កែរហូតទាល់តែវាងាប់។
ក្រោយកើតហេតុ ខាងអាជ្ញាធរក៏បានចេញសារសុំទោសចំពោះម្ចាស់ឆ្កែផងដែរ ដោយសារនោះរៀបរាប់ថា ៖«ពួកយើងសុំអភ័យទោសចំពោះម្ចាស់ឆ្កែ ហើយពួកយើងនឹងធ្វើការប្រឹក្សាគ្នា រួមទាំងធ្វើការពន្យារការងារបុគ្គលិកទាំង ២ រូបនោះផងដែរ»៕
YOU MOTHER FUCKERS PUT THOSE MOTHER FUCKERS IN JAIL!
The anti-pandemic workers killed a Samoyed after its owner was quarantined😭
YOU FUCKING ANIMALS! WHAT IS WRONG WITH YOU!?
I HAVE A 80 WATT CO2 LASER YOU TOUCH MY FUCKING DOG I WILL BURN YOUR RETINAS OUT OF YOUR SKULL! pic.twitter.com/59R524vy6m
— Naomi Wu 机械妖姬 (@RealSexyCyborg) March 5, 2022