(វីដេអូ) ហួសថ្លែង! អ្នកណាធ្វើចិត្តបាន បើឃើញឆ្កែជាទីស្រឡាញ់ ត្រូវគេវ-ះលាងទឹក បម្រុងធ្វើម្ហូបនឹងភ្នែក
មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់ និង ចូលរួមសោកស្ដាយចំពោះម្ចាស់ឆ្កែ ប្រភេទ Huksy មួយរូប ដែលរងទុក្ខសោកសង្រេងជាខ្លាំង ក្រោយឆ្កែជាទីស្រឡាញ់របស់ខ្លួន ត្រូវគេលួចសម្លាប់ យកទៅវះលាងធ្វើម្ហូប រហូតដល់ម្ចាស់តាមទាន់នឹងភ្នែកស្រស់ៗតែម្ដង។
ទាក់ទិនទៅនឹងករណីនេះ តាមរយៈគណនីម្ចាស់ឆ្កែ ដែលមានឈ្មោះ សំអាងការ ស្រីម៉ៅមង្គល បានឡាយវីដេអូយំរៀបរាប់គួរឱ្យអាណិត និង បង្ហាញពីកម្ទេចសាច់សត្វជាទីស្រឡាញ់របស់ខ្លួន ត្រូវគេកាប់ជាដុំជាដុំ លាងទឹក ប្រុងយកធ្វើជាម្ហូបអាហារ ដោយគ្មានធម៌មេត្តា ចំពោះសត្វចិញ្ចឹមសូម្បីតែបន្តិច។
ក្នុងនោះម្ចាស់គណនីខាងលើ ក៏បានបង្ហោះរូបចុងក្រោយជាមួយសត្វឆ្កែរបស់ខ្លួនព្រមទាំងរៀបរាប់ទាំងក្ដុកក្ដួលថា ៖ «កូនអើយ! កូនទៅចោលម្តាយហើយ ទាំងកូនម្នាក់ ទាំងចៅ ជាតិនេះកូន រស់ជាមួយម៉ែត្រឹមពេលខ្លីណាស់ ជាតិក្រោយសូមជាមនុស្សរស់ក្បែរម៉ែរហូតណាកូនម្តាយ ម៉ែទទួលយកមិនបានទេ»៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖