ព្រះអើយ! ទើបប្រកាសបាត់ខ្លួនក្មេងស្រីអាយុ ៧ ឆ្នាំ ស្រាប់តែរកឃើញកាតាប និងសាកស-ពកប់ដី គួរឱ្យអាសូរ
កាលពី វេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ មានករណីក្មេងស្រីម្នាក់ បានបាត់ខ្លួនពេលទៅសាលារៀន ដោយរកឃើញតែកាបូបរៀននៅក្នុងព្រៃ ស្ថិតក្នុងភូមិសាស្ត្រ ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទាក់ទិនទៅនឹងរឿងរ៉ាវខាងលើនេះ បើតាមគណនីមួយដែលមានឈ្មោះ ជីវ័ន គេហទំព័រ នាគមាស បានបញ្ជាក់ឱ្យបានដឹងថា នៅយប់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២២ ស្រាប់តែប្រជាពលរដ្ឋប្រទះឃើញសាកសពក្មេងស្រីដែលបានបាត់ខ្លួន កប់នៅក្នុងដីគួរឱ្យស្រណោះអាសូរបំផុត ខណៈភ្លាមៗនោះ សមត្ថកិច្ចបានហ៊ុំព័ទ្ធខ្សែ ដើម្បីធ្វើកោសល្យវិច័យស្វែងរកការពិតតែម្ដង។
ទន្ទឹមទៅនឹងករណីបាត់បង់ជីវិតដ៏គួរឱ្យខ្លោចចិត្តនេះ ត្រូវបានមហាជននាំគ្នាដាក់ការសង្ស័យថាជាករណីឃាតកម្មរំលោភសម្លាប់ ព្រមទាំងបានចូលរំលែកទុក្ខ និង សម្ដែងការសោកស្ដាយចំពោះសពកុមារី ខណៈក្នុងនោះគេសង្កេតឃើញគណនីមួយមានឈ្មោះ Srey Da ដែលត្រូវជាអ៊ីរបស់សាកសព បានបង្ហោះរូបក្មួយជាទីស្រឡាញ់របស់ខ្លួន ភ្ជាប់ជាមួយសារដ៏រំជួលចិត្តថា ៖ «ក្មួយអ៊ីរៀនពូកែណាស់ មិនគួរមកជួបរឿងអ៊ីចឹងទេ សូមក្មួយទៅបានសុខចុះក្មួយ ទើបតែអាយុ ៧ ឆ្នាំសោះក្មួយអើយ ហេតុអ្វីបានជាមកធ្លាក់លើគ្រួសារខ្ញុំអ៊ីចឹង»៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖