មុនក្លាយជាអភិបាលរាជធានីគំរូ ឯកឧត្តម ឃួង ស្រេង ធ្លាប់មានប្រវត្តិសិក្សា និង ឆ្លងកាត់ការងារទាំងនេះ
ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានី ភ្នំពេញ មានភារកិច្ចគ្រប់គ្រងដឹកនាំកិច្ចការទូទៅ រួមទាំងកិច្ចការ នយោបាយ អធិការកិច្ច រដ្ឋបាល សន្តិសុខ និង សណ្តាប់ធ្នាប់ សាធារណៈ ដែលកន្លងមក លោកតែងមានវត្តមានយ៉ាងសកម្ម ក្នុងការជួយសម្រាលទុក្ខលំបាកប្រជារាស្ត្រ និង បន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិសាស្ត្រ ឱ្យកាន់តែមានភាពរីកចម្រើន គួរឱ្យស្ញប់ស្ញែងបំផុត។
ថ្ងៃនេះផងដែរ យើងសូមចែករំលែកនូវប្រវត្តិសិក្សា ក៏ដូចជាប្រវត្តិការងាររបស់លោក ដែលមានដូចខាងក្រោម ៖
ព័ត៌មានផ្ទាល់ខ្លួន
– នាមត្រកូល ៖ ឃួង ស្រេង
– ថ្ងៃខែឆ្នាំកំណើត ៖ ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ១៩៦៦
– ស្ថានភាពគ្រួសារ ៖ រៀបអាពាហ៍ពិពាហ៍ និង មានបុត្រចំនួន ០៤ នាក់។
កំរិតវប្បធម៌
– ១៩៧៣-១៩៨៧: សញ្ញាបត្រទុតិយភូមិ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
– ១៩៨៨-១៩៩២: បរិញ្ញាបត្រវិស្វកម្ម នៅស.សហភាពសូវៀត
– ១៩៩២-១៩៩៧: បរិញ្ញាបត្រ ម.នីតិសាស្ត្រសេដ្ឋកិច្ច
– ២០០២- ២០០៤: បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយ ស.ចំរើនពហុបច្ចេកវិទ្យា
– ២០០៤-២០០៧: សញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយ
ប្រវត្តិការងារ
– ខែ មិថុនា ឆ្នាំ ២០១៧ – បច្ចុប្បន្ន : អភិបាលរាជធានីភ្នំពេញ និង ជាប្រធានគណៈបញ្ជាការឯកភាពរាជធានី
– ២០១២ – ២០១៧ : អភិបាលរងរាជធានីភ្នំពេញ
– ២០០៩ – ២០១២ : អភិបាលខណ្ឌសែនសុខ
– ២០០៨ –២០០៩ : អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
– ១៩៩៩ – ២០០៨ : អភិបាលរងខណ្ឌទួលគោក
– ១៩៩៨ – ១៩៩៩ : មន្ត្រីសាលាខណ្ឌទួលគោក
– ខែ មេសា ឆ្នាំ ១៩៩៨ : ថ្ងៃចូលបំរើការងារក្នុងក្របខណ្ឌរដ្ឋ
ប្រភព ៖ សាលារាជធានីភ្នំពេញ