ព្រឺសម្បុរ! យុវជនវ័យ ១៩ ឆ្នាំម្នាក់ យល់សប្ដឃើញខ្មោចស្រី-ប្រុសច្រើននាក់ ចាប់ខ្លួនបំពេញចំណង់អស់ ៤ ឆ្នាំ
មានព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់ និង ព្រឺរោមមួយកើតឡើង ក្រោយបុរសវ័យក្មេងរូបសង្ហាម្នាក់ត្រូវបានអះអាងថារូបលោកគឺជាជនរងគ្រោះត្រូវបានអមនុស្សចាប់រំលោភ ដែលកន្លែងកើតហេតុគឺជាផ្ទះរបស់លោកផ្ទាល់។ រឿងរ៉ាវដ៏ភ័យរន្ធត់នេះ កើតចេញពីបុរសម្នាក់ត្រូវបានអញ្ជើញមកកាន់កម្មវិធីទូរទស្សន៍ដ៏ល្បីមួយរបស់ប្រទេសថៃ «វិញ្ញាណមានពិត» ដោយលោកសុំឲ្យកម្មវិធីជួយពាក់ព័ន្ធនឹងរឿងរ៉ាវមួយនេះ ដែលបានកើតឡើងនៅផ្ទះរបស់លោក ហើយវាបានធ្វើឲ្យលោករស់នៅទាំងគ្មានដំណោះស្រាយ និង នរណាអាចជួយលោកបានឡើយ ដោយសង្ឃឹមថាលោកអាចទទួលបានដំណោះស្រាយពីកម្មវិធីនេះ ពីអ្នកជំនាញនរវិទ្យាមានឈ្មោះថា ភីរៀវ (បងរៀវ)។
រឿងរ៉ាវដំបូងឡើយ គឺកើតឡើងលើយុវជនជនជាតិថៃម្នាក់អាយុ ១៩ ឆ្នាំ មានឈ្មោះ ឃុន ដាំ។ រឿងកើតមានមានចាប់ផ្តើមកាលពី ៣ ឆ្នាំមុន នៅយប់មួយ ពេលគេកំពុងដើរតាមផ្លូវត្រឡប់មកផ្ទះតែម្នាក់ឯង ស្រាប់តែមានស្រីភេទទី ៣ ម្នាក់ មកពីណាមិនដឹង ជិះម៉ូតូដេញតាមគេពីក្រោយ។
ស្រីម្នាក់នោះមានគ្រឿងតុបតែងខ្លួនចម្លែក លម្អរណោងដោយគ្រឿងអាគមងងឹត បានស្កាត់មកនិយាយជាមួយគេថា ឲ្យប្រយ័ត្នខ្លួនឲ្យមែនទែន! មិនយូរទេគេអាចនឹងគ្រោះថ្នាក់ដល់ជីវិត ព្រោះអម្បាញ់មិញមានវិញ្ញាណពេញដោយកំហឹងពីជាតិមុនតាមគេពីក្រោយ។ ជឿឬមិនជឿ គាត់អត់បង្ខំទេ តែបើធ្វើតាមគាត់ ឃុន ដាំ នឹងរស់ ហើយវិធីរស់គឺមានតែមួយប៉ុណ្ណោះ គឺរូបគេត្រូវធ្វើពិធីរំដោះគ្រោះដែលស្ត្រីភេទទី ៣ ម្នាក់នោះ គាត់នឹងជួយរំដោះគ្រោះឲ្យ បើ ឃុន ដាំ ធ្វើតាមគាត់។
កាលនោះ ឃុនដាំ អាយុទើប ១៥ ឆ្នាំ នៅក្មេងខ្ចី គ្រាន់តែឮប៉ុណ្ណឹងមានការភិតភ័យ រួចក៏អញ្ជើញស្ត្រីភេទទី ៣ ទៅផ្ទះខ្លួន ដើម្បីធ្វើពិធីរំដោះគ្រោះ។ នារីម្នាក់នោះបានឡើងផ្ទះ ឃុន ដាំ និង រៀបចំពិធីសែនព្រេន មានទាំងរណ្តាប់ ទៀន ធូប និង ការសូត្របាលី គួរឲ្យព្រឺក្រៃកន្លង។ កាលនោះមិនមែនមានតែគាត់តែម្នាក់នោះទេ មានទាំងយាយ និង ពុកម្តាយ ឃុន ដាំ ក៏ចូលរូមក្នុងពិធីនោះដែរ ហើយស្ត្រីម្នាក់នោះ មានការសូត្រអាគម បញ្ជាឲ្យ ឃុន ដាំ ដោះអាវ រួចសម្រក់ទឹកទៀនរោលលើរាងកាយ ឃុន ដាំ សូត្រផ្លុំយ៉ាងចម្លែក និង មិនដែលឃើញពីមុនមក។ គ្រូនោះថា ពិធីនេះជាការកាត់គ្រោះចង្រៃ ដើម្បីបណ្តេញគ្រោះកុំឲ្យចូលផ្ទះនេះ តែធាតុពិតផ្ទុយស្រឡះ នារីភេទទី ៣ នោះ បានដាក់អំពើលើផ្ទះរបស់គាត់។
យប់ទី ១ ក្រោយធ្វើពិធី ឃុន ដាំ រឿងរ៉ាវដ៏តក់ស្លុតក៏បានចាប់ផ្តើម។ កណ្តាលយប់ជ្រៅ មុនចូលដេកស្រាប់តែ ឃុន ដាំ ភ្ញាក់ច្រងាងព្រោះមានស្រមោលមនុស្សជាច្រើន មានស្រីផងប្រុសផង មកឈរពេញក្នុងផ្ទះខ្លួន រោមជុំវិញខ្លួនគេមើលគេកំពុងដេក ដោយសាររើមិនរួច មិនអាចកម្រើកបាន ខ្លាចពេក ឃុន ដាំ បានសូត្រធម៌ ក្រោយមកស្រមោលនោះក៏រលាយបាត់ទៅ។
ស្អែកឡើង ឃុនដាំយករឿងនេះប្រាប់យាយ គ្រួសារ ឃុន ដាំ ក៏ទៅវត្តដើម្បីធ្វើបុណ្យនៅថ្ងៃនោះ តែយប់ឡើងស្ថានការណ៍នៅតេមិនអាចកែខៃបាន។ លើកនេះ កណ្តាលអាធ្រាត្រនៅក្នុងផ្ទះ ឃុន ដាំ បានឃើញមនុស្សស្រីម្នាក់ឡើងធំជង្គ្រោង ចេញពីជញ្ជាំងឈរសម្លក់គេដោយកែវភ្នែកគួរឲ្យខ្លាច។ វត្តមានស្រមោលមនុស្សចម្លែក នៅតែឃើញចេញចូលៗកណ្តាលផ្ទះ នាពេលកណ្តាលអាធ្រាត្រ រហូតដល់ផ្ទះរបស់ ឃុន ដាំ បានប្រែពីការដេកបិទភ្លើង ទៅជាការដេកបើកភ្លើងទល់ភ្លឺ។
សមាជិកគ្រួសារទាំងអស់រកវិធីកែខៃស្ថានការគួរឲ្យខ្លាចក្នុងផ្ទះ ដោយនិមន្តលោកមកសូត្រមន្តប្រោះព្រំប្រសិទ្ធី បណ្តេញឧបទ្រព្យចង្រៃ តែនៅតែមិនបានផ្លាស់ប្តូររឿងគួរឲ្យព្រឺសម្បុរនៃស្រមោលខ្មៅក្នុងផ្ទះកណ្តាលយប់បានឡើយ។ ថ្ងៃមួយនោះ ឃុន ដាំ បានដេកលក់យល់សប្តិថា ខ្លួនឯងកំពុងនៅក្នុងវត្តដែលគេកំពុងមានពិធីពេញដោយមនុស្សម្នាយ៉ាងហូរហែ។ ក្នុងនោះយុវជនបានឃើញនារីម្នាក់ស្រឡូនសក់វែង មានមុខមាត់ស្រស់ស្អាតមែនទែនមើលមកខ្លួន។
ភ្លាមនេះគេក៏បានភ្ញាក់ ស្រាប់តែ ឃុន ដាំ ភ្ញាក់ក្រញាង ព្រោះនៅពីមុខគេ គឺមុខនារីម្នាក់នោះមើលមកគេ កំពុងដេកនៅលើគ្រែ ហើយក៏រលាយបាត់មួយរំពេច។ បន្ទាប់ពីពេលនោះមក រឿងចម្លែកបានបន្តកើតមាន ហើយវត្តមាននារីម្នាក់នោះ តែងលេចឡើងក្នុងសុបិនខ្លួនជាមួយនឹងការអាក្រាតកាយ និង ប្រលោមនេបនិត្យ រួមមេត្រីគេកំពុងគេង ដោយដោះសម្លៀកបំពាក់ ឃុន ដាំ និង ការអង្គុយពីលើ ជាដើម។ នាងតែងតែលេចមុខ មករំលោភយ៉ាងរោលរាលលើរូបខ្លួនរៀងរាល់ថ្ងៃអាទិត្យ រយៈពេល ៤ ឆ្នាំ។
ពេលខ្លះគេយល់សប្តិឃើញនារីជាច្រើន សប្បាយកងរំពង មកឱបថើប និង ពពាក់ពពូនគ្នាពេញកន្លែងដែល ឃុន ដាំ គេង ហើយពេលខ្លះ មានស្រមោលមនុស្សប្រុសឡើងគ្រែខ្លួនផងដែរ។
ឃុន ដាំ បានរៀបរាប់ថា គាត់អត់ស្គាល់អ្នកទាំងនោះជានរណា ឬ គេចង់បានអីឲ្យពិតប្រាកដនោះទេ តែគ្រាមួយគេបានដើរទៅទិញបាយប្រអប់ ស្រាប់តែអ្នកលក់ច្រកថង់ឲ្យ ប្រាប់ថាឃើញ ឃុន ដាំ ឧស្សាហ៍ដើរមានហែហមដោយមនុស្សជាច្រើន រហូតមានអ្នកខ្លះថា ឃើញកន្លែងដែល ឃុន ដាំ ឈរមានមនុស្សប្រមាណ ១០ នាក់ ឈរធ្មឹងពីក្រោយ។ គ្រូអាគមដែលបានទៅមើលផ្ទះ ឃុន ដាំ បាននិយាយថា ក្នុងផ្ទះនេះ មានចំហាយនៃទ្វារងងឹត ខុសពីផ្ទះទូទៅ ច្បាស់ជាមាននរណាបានដាក់អំពើលើផ្ទះនេះហើយ។
តើប្រិយមិត្តអ្នកអានយល់ថា នរណាជាអ្នកដាក់អំពើលើអ្នកផ្ទះរបស់ឃុនដាំ? ស្វែងរកការពិតនៅវីដេអូខាងក្រោម៖