ថ្ងៃកម្រ! គូស្នេហ៍ជិត ៥០០គូ នៅសិង្ហបុរី គ្រោងនឹងរៀបចំមង្គលការ នៅថ្ងៃ២២ ខែ០២ ឆ្នាំ២០២២
កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២២ នៅក្នុងប្រទេសសិង្ហបុរី មានគូស្នេហ៍ជាច្រើនគូបានគ្រោងនឹងរៀបចំពិធីអាពាហ៍ពិពាហ៍ នៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០២២ (២២/០២/២០២២) ដែលថ្ងៃនេះត្រូវបានគេចាត់ទុកថាជាកាលបរិច្ឆេទពិសេសកម្រនឹងកើតមានបំផុតពេញមួយជីវិត។
នេះបើតាមការចុះផ្សាយចេញពីសារព័ត៌មានមួយរបស់សិង្ហបុរី បានឱ្យដឹងថា កាលពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០២២ មានគូស្នេហ៍ចំនួន ៤៨៣ គូហើយ បានមកចុះឈ្មោះស្នើសុំរៀបការនៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០២២ បើតាមអ្នកនាំពាក្យចេញពី Registry of Marriages ហៅកាត់ (ROM)។
ជាមួយគ្នានោះ ប្រភពដដែលបានបន្តឱ្យដឹងថា ក៏មានគូស្នេហ៍ភរិយាចំនួន ៧៣គូ ទៀត បានចុះសំបុត្រអាពាហ៍ពិពាហ៍ ស្នើសុំរៀបការនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវនឹងថ្ងៃបុណ្យនៃក្តីស្រឡាញ់ផងដែរ៕