Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ទារថ្លៃទឹកដោះជាង ៤ ម៉ឺនដុល្លារ អត់លុយឱ្យដាច់ចិត្តសុំបែក តែខាងស្រីអត់ព្រម ក្រាញយំឱបជើងថា «បងកុំទៅ!»
សង្គម

ទារថ្លៃទឹកដោះជាង ៤ ម៉ឺនដុល្លារ អត់លុយឱ្យដាច់ចិត្តសុំបែក តែខាងស្រីអត់ព្រម ក្រាញយំឱបជើងថា «បងកុំទៅ!»

អត្ថបទដោយ​៖ Kelly កុម្ភៈ ១២, ២០២២

ក្នុងរឿងជីវិតស្នេហា រឿងជីវិតគូ អ្នកខ្លះក៏បានតស៊ូជាមួយគ្នាពុះពារឧបសគ្គរហូតបានប្រើប្រាស់ជីវិតរួមគ្នាយ៉ាងមានសេចក្តីសុខ តែអ្នកខ្លះវិញបែរជាមិនអាចតស៊ូទៅមុខបានឡើយ ដោយសារតែឧបសគ្គខ្លះហាក់លំបាកពេក ជាក់ស្តែងដូចជាករណីខាងក្រោមនេះ ដែលធ្វើឱ្យមានផ្ទុះការអាណិតអាសូរពាសពេញបណ្តាញសង្គម។

ហេតុការណ៍ដ៏គួរឱ្យរំជួលចិត្តនេះ បានកើតឡើងនៅលើផ្លូវនាទីក្រុង ប្រទេសចិន ដោយមានស្រ្តីម្នាក់បានយំបោកខ្លូនបោកប្រាណអោបជើងសង្សារ ព្រមទាំងអង្វករគេមិនព្រលែងសោះ ព្រោះតែត្រូវគេសុំបែក ដែលធ្វើឱ្យអ្នកដើរកាត់រំជួលចិត្តអាណិតជាខ្លាំង។ ក្នុងនោះខាងស្រីបានស្រែកខ្លាំងៗទាំងទឹកភ្នែកដោយមិនខ្វល់ពីអ្នកនៅជុំវិញថា «បងកុំទៅចោលខ្ញុំៗ សុំអង្វរគ្រួសាររបស់អ្នកប្រហែលជាអាចរកផ្លូវចេញបាន»។ ចំណែកខាងប្រុសវិញ ក៏ព្យាយាមច្រានសង្សារចេញទាំងទឹកមុខឈឺចាប់មិនចាញ់គ្នាថា «ឱ្យខ្ញុំទៅៗ គ្រួសាររបស់ខ្ញុំក្រខ្លាំងណាស់» ។

យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា គូសង្សារនេះ បានស្រឡាញ់គ្នាជាងពីរឆ្នាំមកហើយ ដោយបានចេញមកធ្វើការទៅទីក្រុងជាមួយគ្នា តែដល់ពេលចង់រៀបការ ខាងគ្រួសារខាងស្រីបានប្រាប់ថាទាល់តែមានថ្លៃទឹកដោះ ៤ ៥០០០ ដុល្លារទើបអាចឱ្យការនៅជាមួយគ្នាបាន។

ដោយសារតែខាងប្រុសក្រពេក ទើបដាច់ចិត្តសុំបែកខាងស្រី តែខាងស្រីមិនសុខចិត្តឡើយ ទើបយំអង្វរករឱ្យខាងប្រុសរកនិយាយជាមួយគ្រួសាររកផ្លូវចេញ។ យ៉ាងណាក៏ដោយបុរសជាសង្សារមិនចង់យករឿងរបស់ខ្លួនឱ្យគ្រួសារលំបាកឡើយ គេសុខចិត្តសុំបែក ព្រមឈឺចាប់តែម្នាក់ឯង ព្រោះគ្មានបញ្ញារកលុយនោះទេ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់