ពុ-ទ្ធោ! កូនអាយុទើប ១៥ ឆ្នាំ ត្រូវឪពុកច-ា.ប់ច្រើនដងឡើងបាក់ស្បាត ព្រោះខឹងលេងទូរស័ព្ទច្រើន
បុរសវ័យ ៤២ ឆ្នាំម្នាក់នៅក្រុង Vizag ប្រទេសឥណ្ឌា ត្រូវប៉ូលិសឃាត់ខ្លួន ពីបទរំលោភសេពសន្ថវៈលើកូនស្រីបង្កើតវ័យ ១៥ ឆ្នាំជាច្រើនដង។ តាមការឱ្យដឹងពីប៉ូលិសបានឱ្យដឹងថា បុរសកំណាចរូបនោះ គឺមានការខឹងសម្បារនឹងកូនស្រីខ្លួន ព្រោះនាងចំណាយពេលលេងទូរស័ព្ទច្រើនពេក ដូច្នេះរូបគេក៏បានធ្វើការបំពានលើរូបរាងកាយកូនជាច្រើនដង។
កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២ កន្លងទៅ ក្មេងស្រីជាអនីតជនម្នាក់ ដែលរៀនសូត្រនៅថ្នាក់ X ហើយមិនត្រឡប់ទៅផ្ទះវិញឡើយ បើទោះបីជាចប់ម៉ោងរៀនហើយក៏ដោយ។ នៅពេលនោះ មានគ្រូរបស់នាងម្នាក់បានសួរនាំនាង ហើយក្មេងស្រីរូបនោះក៏បានប្រាប់គ្រូវិញថា នាងមិនចង់ត្រឡប់ទៅផ្ទះវិញឡើយ ដោយសារតែនាងត្រូវបានឪពុករំលោភបំពានផ្លូវភេទជាច្រើនលើកច្រើនសា។
ដោយមានការជួយពីគ្រូរបស់នាង ក្មេងស្រីរូបនោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ប៉ូលិសក្នុងតំបន់នៅយប់ថ្ងៃដដែលនោះ ដោយនាងបានដាក់ប្ដឹងឪពុកខ្លួនថា មានរំលោភនាងជាច្រើនដង។ ក្រោយការចុះស៊ើបអង្កេតពីប៉ូលិស បានរកឃើញថា ជនជាប់ចោទបានធ្លាក់ខ្លួនឈឺកាលពី ២ ឆ្នាំមុន ក្រោយលោកមានបញ្ហាខូចក្រលៀន ដោយក្រោយមកភរិយាលោក ក៏បានបរិច្ចាគក្រលៀន ដើម្បីសង្គ្រោះជីវិតលោក។
ស្រាប់តែកាលពី ៥ ខែមុន ប្រពន្ធលោកក៏បានធ្លាក់ខ្លួនឈឺដែរ ហើយក៏ត្រូវបានផ្លាស់ទៅរស់នៅផ្ទះម្ដាយនាង ដើម្បីសម្រាកព្យាបាល ដោយទុកឱ្យកូនស្រីជាអ្នកមើលថែឪពុកជំនួស។ ទោះជាយ៉ាងណា ឪពុកល្មោភកាមរូបនោះ គឺបែរជាផ្ទុះការខឹងជាខ្លាំង ដោយសារតែកូនស្រី ចំណាយពេលលេងទូរស័ព្ទដៃច្រើនពេក ហើយដោយកំហឹងបាំងមុខ លោកក៏បានធ្វើការរំលោភលើកូនស្រីជាច្រើនលើកច្រើនសារយៈពេលប៉ុន្មានខែកន្លងទៅ។ គួរបញ្ជាក់ថា ជនជាប់ចោទជាឪពុកត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ កន្លងទៅ៕
ប្រភព៖ India Times