Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ចាំព្រះសង្ឃថៃលក់អនឡាញទេ? ទើបនឹងសឹកថ្មីៗ ស្រាប់តែមកកៀកកើយបុរសសង្ហាម្នាក់ សង្ស័យជាស្នេហា
សង្គម

ចាំព្រះសង្ឃថៃលក់អនឡាញទេ? ទើបនឹងសឹកថ្មីៗ ស្រាប់តែមកកៀកកើយបុរសសង្ហាម្នាក់ សង្ស័យជាស្នេហា

អត្ថបទដោយ​៖ Kelly មករា ២៥, ២០២២

កាលពីឆ្នាំ ២០២១​ កន្លងទៅបានផ្អើលផ្ទុះបណ្តាញសង្គមថៃម្តងហើយ ដោយសារតែមានព្រះសង្ឃថៃចំនួនពីរអង្គបានអង្គុយឡាយលក់អីវ៉ាន់តាមអនឡាញ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលពីសំណាក់មហាជន ព្រមទាំងមានការរិះគន់យ៉ាងចាស់ដៃនោះ។

យ៉ាងណាមិញ មកទល់ពេលនេះ មានព្រះសង្ឃមួយអង្គឈ្មោះ Praiwan ក្នុងចំណោមនោះបានសឹកមកហើយ ប៉ុន្តែអតីតសង្ឃរូបនេះ នៅតែធ្វើឱ្យមានព័ត៌មានភ្ញាក់ផ្អើលល្បីនៅលើបណ្តាញសង្គមមិនតិចនោះទេ។

ជាពិសេសថ្មីនេះៗ អ្វីរឹតតែធ្វើឱ្យគេភ្ញាក់ផ្អើលនោះ ចាប់តាំងពីសឹកចាកសិក្ខាបទមក គេឧស្សាហ៍ឃើញអតីតសង្ឃរូបនេះ តែងតែផុសរូបមានកាយវិការស្និទ្ធស្នាល ព្រមទាំងប្រើពាក្យផ្អែមល្ហែមជាមួយនឹងបុរសម្នាក់ជានិច្ច ដែលធ្វើឱ្យមហាជនផ្ទុះការសង្ស័យថា នេះគឺជាទំនាក់ទំនងស្នេហាភេទដូចគ្នាតែម្តង។

ក្នុងនោះ ដោយសារតែមានផ្ទុះចម្ងល់ខ្លាំងពេក Praiwan ក៏បានចេញមុខមកបកស្រាយថា បុរសដែលខ្លួនបានផ្អែមល្ហែមជាមួយនោះ តាមពិតគឺជាប្អូនប្រុសដែលរាប់អានគ្នាធម្មតានោះទេ ដោយគេជាជនជាតិកូរ៉េមករស់នៅប្រទេសថៃមួយឆ្នាំហើយ ហើយបានស្គាល់គ្នានៅហាងអាហារមួយកន្លែង រួចខ្លួនក៏បានសុំ Facebook និង Line របស់គេមក ព្រោះតែចង់រាប់អាន តែយូរៗទៅក៏សិ្នទ្ធគ្នាដូចសព្វថ្ងៃនេះឯង ម៉្យាងខ្លួនក៏ជួយបង្រៀនភាសាថៃដល់គេផងដែរ។

យ៉ាងណាមិញ បើទោះជាខាងអតីតសង្ឃចេញមុខបកស្រាយយ៉ាងណាហើយក្តី ក៏មហាជនមួយចំនួននៅតែមិនជឿឡើយ ហើយគេក៏បានរិះគន់យ៉ាងចាស់ដៃថែមមួយតង់ទៀតថែមទៀតផង៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

ឧសភា ២៤, ២០២២
អត្ថបទក្រុមហ៊ុន

រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ ១៦ ខែសីហា រាល់ការជាវ Galaxy

ឧសភា ២៤, ២០២២
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់