អ្នកចូលចិត្តមើលកុនត្រៀមៗ! នេះជាមហាកុនល្បីបំផុតរបស់ហូលីវូដ ត្រៀមចេញឆ្នាំនេះ!
ឆ្នាំ ២០២១ ត្រូវបានផលិតករ សមិទ្ធករ និង ឧស្សាហកម្មកុនតូចធំលើពិភពលោក ប្រសិទ្ធនាមថា ជាប្រភេទឆ្នាំ អាក្រក់បំផុតនៃវិស័យភាពយន្ត ជាពិសេសមិនត្រឹមតែធ្វើឲ្យដំណើរការថតភាពយន្តមិនអាចប្រព្រឹត្តទៅបានរលូន តារាភាពយន្ត សិល្បករ សិល្បការិនី បូករួមទាំងផលិតករជាច្រើននៅលើពិភពលោក ជាច្រើនបានបាត់បង់ជីវិតដោយសារមេរោគដ៏កាចសាហាវនេះ។ មិនតែប៉ុណ្ណោះ កុនជាច្រើនដែលត្រូវចេញផ្សាយឆ្នាំ ២០២០ និង ២០២១ ត្រូវបានពន្យារពេលដោយសារ COVID-19។
ពាក្យចាស់លោកថា ក្រោយភ្លៀងមេឃស្រឡះ ត្បិតវា មិនទាន់ស្រឡះដាច់ស្នូរទឹកភ្លៀង តែលំហូរដែលជាអំណោយអំណោយដ៏ថ្លៃថ្លាពីព្រះជាម្ចាស់ នោះគឺ វ៉ាក់សាំង ដែលវាបានធ្វើឲ្យមនុស្សលោក ទទួលបានឲកាសផ្សាភ្ជាប់និស្ស័យជាមួយរោងភាពយន្តម្តងទៀត។ ការចាប់ផ្តើមដំបូងជាមួយនឹងដង្ហើមថ្មី គឺ សករាជនៃកុនថ្មីនៃឆ្នាំ ២០២១ យើងទទួលបានពីការបញ្ចាំងភាពយន្តរឿង Shang-Chi House of Gucci និង កុនប្រភេទតន្ត្រីដ៏គួរឱ្យភ្ញាក់ផ្អើលដូចជា In The Heights ជាដើម។ ហើយ ឈានមកដល់ឆ្នាំ ២០២២ នេះ គឺ ភាពយន្តដែលកកស្ទះ នៅឆ្នាំចាស់ កន្លងទៅ បានបុកសម្រុកមកឆ្នាំ ២០២២ យ៉ាងច្រើនដែលគួរឱ្យរំភើបក្រៃលែងសម្រាប់អ្នកនិយមទស្សនាខ្សែភាពយន្ត។
ខាងក្រោមនេះ គឺជាតារាងនៃខ្សែភាពយន្តកំពូលៗប្រចាំឆ្នាំ ២០២២ ដែលសម្រិតសម្រាំងផ្ទាល់ដោយប្រជាប្រិយ ធានាថាប្រិយមិត្តអ្នកស្រឡាញ់ការទស្សនាភាពយន្ត នឹងរំជួលចិត្ត។ តោះយើងរីករាយតាមដានទាំងអស់គ្នា ៖