ទីបំផុត! បែកធ្លាយទិន្នន័យសម្ងាត់របស់រឿង Squid Game ម្នាក់ៗដឹងហើយចំហមាត់ធ្លុង!
‘Squid Game’ គឺជាកុនសេរីដ៏ធំបំផុត ដែលបំបែកកំណត់ត្រាអ្នកទស្សនាច្រើនបំផុតមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្ររបស់ Netflix ដោយផ្អែកលើការគណនារបស់ អតិថិជនអ្នកទស្សនាទូទាំងពិភពលោក មួយរឿងនេះត្រូវបានគេមើលក្នុង App សរុបគឺ ១.៦៥ ពាន់លានម៉ោង ក្នុងរយៈពេល ២៨ ថ្ងៃដំបូងនៃការចេញផ្សាយនៅលើវេទិកាបណ្ណាសាល NETFLIX (នេះអត់រាប់បញ្ចូលអ្នកទស្សនាតាមវេបសាយខុសច្បាប់ផង) ។
យោងតាមទិន្នន័យបែកធ្លាយមួយ បានប្រកាសរឿងសម្ងាត់មួយថា ក្រុមហ៊ុន Netflix បានចំណាយប្រាក់ខ្លួនចំនួន ២១.៤ លានដុល្លាអាមេរិច សម្រាប់ការជះលុយផលិតរដូវកាលដំបូងនៃ ‘Squid Game’ នេះ ហើយជាលទ្ធផល Netflix កើបលុយមកវិញបានសរុប ៨៩២លានដុល្លាអាមេរិច ដែលទិន្នន័យផ្ទៃក្នុងក្រុមហ៊ុន នេះដែលត្រូវបានធ្វើឲ្យបែកធ្លាយទៅក្នុងគេហទំព័រប្រមាញ់ព័ត៌មាន Bloomberg ។
គួបបញ្ជាក់ផងដែរថា ‘Squid Game’ រដូវកាលទី ២ នេះ នឹងមកដល់ក្នុងខែមីនា ឆ្នាំ ២០២២ នេះហើយ ជាមួយនឹងនាមថា ចក្រវាឡល្បែងមរណៈថ្មី ដែលមកទន្ទឹមគ្នា ជាមួយនឹងកុនធំបំផុតរបស់ Warner Bros រដូវកាលទី ៤ ចំណងជើង ‘Stranger Things’ ។ តើអ្នកត្រៀមទស្សនាហើយឬនៅ?