ទម្លាយព្រឹត្តិការណ៍ពិតដ៏ព្រឺឆ្អឹងខ្នង! លលាដ៍ក្បាលខ្មោច ផុសស្រស់ៗនៅកន្លែងថតកុន ឆ្នាំ ១៩៨២
ចំណងជើង «POLTERGEIST» ប្រែថា Noisy Spirit ឬ វិញ្ញាណវិលវល់ ល្បីល្បាញខ្លាំងនៅគ្រឹស្តសករាជ ១៩៨២ ផ្អែកលើព្រឹត្តិការណ៍ពិត ដែលសរសេរ និង ដឹកនាំដោយកំពូលបិតាដឹកនាំរឿង Steven Spielberg ថ្លែងពីទ្វារនរកផុសចេញនៅរដ្ឋមួយដែលជាដីដ៏ចង្រៃរាប់រយឆ្នាំ និង ត្រូវបានអ្នកបួសប្រើដើម្បីកប់សពដែលស្លាប់ដោយឧប្បត្តិហេតុ (តៃហោង)។
លុះដល់សម័យស៊ីវីល័យ ដីនោះក៏ត្រូវឈូស ហើយផ្នូរខ្មោចរាប់រយត្រូវបានគាស់រំលើង សង់ឡើងថ្មីដោយបុរី ហើយសាច់រឿងនិយាយពីគ្រួសារដែលមានកូនតូចរើទៅនៅចំផ្ទះដែលសង់លើផ្នូរ និង ច្រកនៃស្ថានងងឹត មានណាព្រឹត្តិការណ៍មហាលងកើតមានលើសមាជិក និង កូនតូចយ៉ាងចាស់ដៃ រហូតដល់ចុងក្រោយកើតជាការរញ្ជួយដីស្រូបយកគេហដ្ឋានថ្មីទៅក្នុងទឹកភក់ដែលផុសចេញពីក្រោមដី លេចគ្រោងឆ្អឹងខ្មោចមកពីស្ថានក្រោមតោង-ក ស្ត្រីជាម្តាយធ្វើឱ្យអ្នកទស្សនាស្រែកផ្អើលរោងភាពយន្ត ព្រោះតួនិយាយពីថាស្រែកសមនោះសម។
អាថ៌កំបាំងលលាដ៍ក្បាលខ្មោចនៅកន្លែងថតកុន ឆ្នាំ ១៩៨២
អាថ៌កំបាំងបានទម្លាយពីអ្នកដឹកនាំរឿង គឺលោក Steven បានបង្ហាញពីរឿងពិតដ៏តក់ស្លុត នាពេលថតភាពយន្តនេះ! រឿងដ៏អកុសលគឺទីតាំងថតភាពយន្តនេះ ក្រុមការងារទៅទិញដីមួយកន្លែងដើម្បីសង់ set ផ្ទះដើម្បីថត ហើយចៃដន្យនោះគឺវាជាកន្លែងកប់ខ្មោច (កប់ខ្មោចទាំងក្នុងរឿង និង ក្រៅរឿង)។ ឈុតដែលជីករណ្តៅកប់ផុក ជាឈុតដែលបង្កភាពភ្ញាក់ផ្អើលជាងគេ ព្រោះក្បាលខ្មោច ១ ដ៏ស្អុយជាងគេ អត់ដឹងមកពីណាផុសមកលាយឡំនឹងក្បាលដែលច្នៃដោយក្រុមបច្ចេកទេសវិលវល់ក្នុងអាង និង តោងខាំស្មាតួស្រី ។
តារាសម្តែងស្រីលើកមើលកំទេចសាច់ផុយនៅជាប់លលាដ៍ក្បាលបូកនឹងសក់សរសៃៗរបេះជាប់ដៃ មើលទៅមិនមែនក្បាលសិប្បនិមិត្តដែលកាន់ហាត់សម ស្រែកយ៉ាងព្រឺក្បាលគប់ក្បាលចេញវិញ យ៉ាងតក់ស្លុត។ ក្រុមការងារមានក្តីរន្ធត់ និង ងឿងឆ្ងល់ដោយមិននឹកស្មានថាក្បាលដែលលើសចំនួននោះ ផុសចេញពីដី មានពាក់អាវហើយជាក្បាលអ្នកស្លាប់ពិតនៅ set ថត។ ជាពិសេសសម្រែកដ៏លាន់កញ្ជ្រៀវរបស់តួស្រី នៅក្នុងភាពយន្តរន្ធត់ POLTERGEIST គឺជាសំឡេងពិត មិនមែនសម្តែងនោះឡើយ៕