Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 កុំអូសរំលង! មកស្គាល់កន្លែងកម្សាន្ត ៥ កន្លែង នៅតាកែវ សម្បូរអ្នកទៅលេងច្រើនបំផុត
ទៅណា សង្គម

កុំអូសរំលង! មកស្គាល់កន្លែងកម្សាន្ត ៥ កន្លែង នៅតាកែវ សម្បូរអ្នកទៅលេងច្រើនបំផុត

អត្ថបទដោយ​៖ Muyly ឧសភា ២២, ២០២២

ស្ថិតនៅចម្ងាយប្រមាណ ៧៧ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តតាកែវជាតំបន់ដែលមានទេសចរណ៍ធម្មជាតិ ដ៏គួរឱ្យទាក់ទាញ ដែលមានទាំងប្រាសាទ ព្រមទាំងរមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃ ដែលទើបតែបង្កើតឡើង ទាក់ទាញមហាជនឱ្យទៅទស្សនាកម្សាន្តឥតដាច់ ទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យទានផ្សេងៗ។

ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមនាំអារម្មណ៍ប្រិយមិត្តទៅស្គាល់ រមណីយដ្ឋាន ក៏ដូចជាកន្លែងកម្សាន្តចំនួន ៥ កន្លែង នៅតាកែវ ដែលកន្លែងទាំងនោះមានដូចជា ៖

១. រមណីយដ្ឋាន កំពូលពេជ្រ​ ឬ អន្លង់ភ្ញៀវ

ស្ថិតនៅផ្លូវលេខ ៥១ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានចំងាយត្រឹមតែ ១១០ គីឡូម៉ែត្រ ប៉ុណ្ណោះពីភ្នំពេញ រមណីយដ្ឋាន កំពូលពេជ្រ ជារមណីយដ្ឋាន​បែប​ធម្មជាតិ​កែ​ច្នៃ​មួយ ដែល​កំពុង​ទាក់​ទាញ​ភ្ញៀវទេសចរណ៍​យ៉ាងខ្លាំង​ ដោយសារតែទេសភាពស្រស់បំព្រង និងសម្រស់ធម្មជាតិដ៏ឆើតឆាយនៃរមណីយដ្ឋានមួយនេះ។

២. ព្រះពុទ្ធប្បដិមា នៅខេត្តតាកែវ ឬវត្តពុទ្ធគិរី

វត្តពុទ្ធគិរី មានទីតាំងស្ថិតនៅភូមិត្រពាំងស្ការ ឃុំត្រពាំងក្រញូង ខេត្តតាកែវ។ នៅទីនោះ មានភ្ញៀវទេសចរណ៍និយមទៅកម្សាន្ត ដោយសារតែមានព្រះពុទ្ធប្បដិមា ដ៏ធំសម្បើមមួយព្រះអង្គ ស្ថិតក្នុងទម្រង់ពែនព្នែន នៅទីនោះ ថែមទាំងមានការកសាងព្រះពុទ្ធប្បដិមា ដល់ទៅ ៨៤០០០ អង្គឯណោះ ក្នុងន័យតំណាងឱ្យព្រះធម៌ទាំង ៨៤០០០ ធម្មខណ្ឌ ហើយកំពុងទទួលបានការពេញនិយមទៅគោរពបូជាផងដែរ។

៣. រមណីយដ្ឋាន ត្រីមាស

«រមណីយដ្ឋាន ត្រីមាស» មានទីតាំងស្ថិតនៅក្នុងស្រុក ត្រាំកក់ ខេត្តតាកែវ ដែលប្រិយមិត្តអាចធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅ គឺមានចម្ងាយប្រហែល ៩៩ គីឡូម៉ែត្រ នៅតាមបណ្ដោយផ្លូវ ៤១ ទៅដល់ផ្សារត្រពាំងអណ្ដើក បត់ស្ដាំប្រហែល ២០ គីឡូម៉ែត្រ ។ ទីនោះ ជារមណីយដ្ឋានដ៏ស្រស់ត្រកាលមួយ ដែលបើកចិត្តបើកកាយចាំទទួលប្រិយមិត្តឥតរួញរាឡើយ ជាមួយនឹងទេសភាពដ៏ទាក់ទាញ និងការកម្សាន្តដ៏សម្បូរបែបដែលមានដូចជា កន្លែងអង្គុយលេងនៅលើទឹក ដែលមានត្រីជាច្រើននៅខាងក្រោម ជាពិសេសគឺត្រីមាស ឬ ត្រីខយ ។

មិនតែប៉ុណ្ណោះ ប្រិយមិត្ត ក៏អាចជិះទូក ឬ ទាទឹក លេងកម្សាន្តក្នុងបឹង ព្រមទាំងផ្តិតយករូបភាពជាលក្ខណៈគ្រួសារ មិត្តភក្តិ ឬ គូស្នេហ៍ ដ៏ស្រស់ស្អាតតាមប្លង់ជាច្រើន បង្កើតបានជាបរិយាកាសដ៏ស្រស់ស្រាយ និងមានក្ដីសុខជាទីបំផុត ។

៤. ភ្នំជីសូរ

ស្ថិតនៅភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ ភ្នំជីសូរ ជារមណីយដ្ឋានបែបប្រវត្តិសាស្ត្រ ដែលមានភ្ញៀវទេសចរនិយមទៅទស្សនាកម្សាន្ត ជាពិសេសគឺក្រុមអ្នកសិក្សាស្រាវជ្រាវជាដើម ដែលនាំគ្នាទៅលម្ហែនៅទីនោះ ក្នុងគោលបំណងលំហែរផ្លូវចិត្ត ក៏ដូចជាទទួលចំណេះដឹងបែបប្រវត្តិសាស្ត្រ និងរចនាបទ ក្នុងផ្នែកស្ថាបត្យកម្មផ្សេងៗផងដែរ។

៥. សួនសត្វភ្នំតាម៉ៅ

ស្ថិតនៅភូមិក្រាំងសាប ឃុំក្រាំងសាប ស្រុកបាទី ខេត្តតាកែវ មានចម្ងាយ ៤០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ សួនសត្វភ្នំតាម៉ៅ ជាសួនសត្វរបស់រដ្ឋតែមួយគត់ និងធំជាងគេ នៅក្នុងប្រទេសកម្ពុជា ជា ដែលមានប្រិយមិត្តនិយមទៅសម្រាកលំហែរកាយវិលល្ងាច និងទស្សនាសត្វជាច្រើន ដែលគេអភិរក្សនៅទីនេះដែលមានដូចជា ពោះថ្លាន់ ក្រពើ ខ្លា តោ ដំរី និង ខ្លាឃ្មុំ ជាដើម៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រគល់រង្វាន់ម៉ូតូកង់បី ចំនួន ៩

កក្កដា ៥, ២០២២
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់