Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ទម្លាយជំនឿខ្មែរបុរាណ អ្នកបានឃើញកន្លែងខ្លាឃ្មុំជុះ នឹងក្លាយជាអ្នកមាន តាមពិតមកពីបែបនេះ
សង្គម

ទម្លាយជំនឿខ្មែរបុរាណ អ្នកបានឃើញកន្លែងខ្លាឃ្មុំជុះ នឹងក្លាយជាអ្នកមាន តាមពិតមកពីបែបនេះ

មករា ២៥, ២០២២

ប្រិយមិត្តអ្នកអានណាខ្លះ ធ្លាប់មានបទពិសោធបានឃើញសត្វខ្លាឃ្មុំផ្ទាល់ភ្នែក? បើយើងសួរទៅកាន់មនុស្ស ១០០ នាក់ មិនទាន់មាន ១ ឡើយ ដែលនិយាយថាធ្លាប់ឃើញ ព្រោះថានាពេលសម័យបច្ចុប្បន្ននេះ ការប្រទះប្រភេទសត្វខ្លាឃ្មុំដែលនៅរស់មួយក្បាល គឺជារឿងមួយដែលកម្រខ្លាំងណាស់។

ផ្ទុយពីសម័យបុព្វកាល ដែលដូនតាយើងរមែងប្រទះឃើញច្រើននូវប្រភេទ សត្វខ្លាឃ្មុំ ដែលមានប្រភេទខុសពីប្រទេសដទៃ។ វត្តមានសត្វខ្លាឃ្មុំ គឺមានតាំងពីសម័យបុរាណកាលមកម្ល៉េះ ហើយខ្លាឃ្មុំរបស់ខ្មែរ ត្រូវបានគេបែងចែកជា ២ ធំៗ គឺខ្លាឃ្មុំព្រះអាទិត្យដែលយើងហៅថា ខ្លាឃ្មុំព្រះអាទិត្យ ភាសាតំបន់ហៅថា ខ្លាឃ្មុំតូច និង មួយប្រភេទទៀតគឺខ្លាឃ្មុំព្រះច័ន្ទ ហៅថា ខ្លាឃ្មុំធំ។ ជាទូទៅ សត្វខ្លាឃ្មុំ រស់នៅតំបន់ ព្រៃភ្នំ ក្រោមថ្មភ្នំធំ បឹងតំបន់ទឹកលិច និង ព្រៃជ្រៅ ដោយសារតំបន់ទាំងនោះ បរិបូរណ៍ទៅដោយសត្វឃ្មុំធ្វើសំបុក ដែលវាជាចំណីដែលសត្វខ្លាឃ្មុំចូលចិត្តឆីជាអាហារ។

អ្នកអាចដឹងព័ត៌មានពីសត្វខ្លាឃ្មុំច្រើនពីប្រជាជនអ្នកលក់ឃ្មុំ ព្រោះថាប្រជាជនស្រុកលើ អ្នកមានរបររកឃ្មុំ ឬ ដើរព្រៃប្រមូលក្រមួនឃ្មុំ ដែលដើររុកព្រៃជ្រៅ តាមតំបន់សម្បូរឃ្មុំ រមែងឧស្សាហ៍ប្រទះវត្តមានសត្វខ្លាឃ្មុំនេះជាងគេ។ ក្រៅពីរបររកឃ្មុំព្រៃ ដែលមានតម្លៃមហាសាល ចាស់បុរាណខ្មែរមានជំនឿថារាល់អ្នកដែលបានឃើញកន្លែងដែលសត្វខ្លាឃ្មុំជុះនឹងក្លាយជាអ្នកមាន។ តើហេតុអ្វីបានជាចាស់បុរាណលោកយល់ឃើញដូចច្នេះ?

ឃ្មុំមានចំណែកផ្សារភ្ជាប់ទៅហ្នឹងជីវភាពរបស់ប្រជាជនខ្មែរ តាំងពីយូរលង់ណាស់មកហើយ។ មានរឿងព្រេងជាច្រើន និទានពីការស្វែងក្រមួនឃ្មុំ មកចាត់ចែងធ្វើជាទៀនជ័យ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ដូចជារឿង «អនអើយស្រីអន» ដែលនិទានពី ២ នាក់ជាមិត្តសម្លាញ់នឹងគ្នា មានឈ្មោះថា ជ័យ និង សួស្តិ៍ នាំគ្នាស្វែងរកបេះឃ្មុំ។ ពេលនោះ សួស្តិ័ កើតគំនិតក្បត់ ជ័យ ក្នុងខណៈដែល ជ័យ កំពុងបេះឃ្មុំ នៅតាមមែក សួស្តិ៍ ក៏លួចដកបង្អោងចេញពីដើមឈើ ជាហេតុធ្វើឲ្យ ជ័យ មិនអាចចុះដីមកបាន ហើយខ្លួនឯងក៏វិលត្រឡប់ទៅផ្ទះវិញ រៀបការជាមួយ ស្រីអន ដោយភូតប្រាប់មហាជនថា ជ័យ ធ្លាក់ពីលើដើមឈើស្លាប់បាត់ទៅហើយ។

ម្យ៉ាងទៀត ចាស់ៗតែងនិទានប្រាប់កូនចៅជំនាន់ក្រោយថា អ្នកណាបានរកឃើញកន្លែងខ្លាឃ្មុំជុះអាចម៍ អ្នកនោះនឹងក្លាយជាអ្នកមាន ព្រោះអាចម៍ខ្លាឃ្មុំសុទ្ធតែជាក្រមួនខ្លាឃ្មុំទាំងអស់។ ក្រមួនឃ្មុំនៅសម័យបុព្វកាលគឺ ជារបស់មានតម្លៃមួយ ដែលប្រជាជនខ្មែរអាចច្នៃមកប្រើការបានច្រើនប្រភេទសណ្ឋាន ដូចជា សម្រាប់ពត់ផ្តៅ សម្រាប់ផ្សំថ្នាំ សម្រាប់ច្នៃធ្វើគ្រឿងក្រអូបតាក់តែងកាយ បញ្ចុះអាគម រូតចេសអំបោះ និង ធ្វើទៀនសម្រាប់ដុតបំភ្លឺ ក្នុងតម្លៃថ្លៃទៀតផង។

អ្នកសាកស្រមៃទៅមើល ត្រឹមក្រមួនឃ្មុំមួយដុំតូច មានតម្លៃថ្លៃជាងអង្ករដែលយើងហូបទៅទៀត ចុះទម្រាំក្រមួនមួយរទេះ ហើយប្រភេទសត្វខ្លាឃ្មុំគឺ មានទម្លាប់ដូចជាមនុស្សអីចឹង កាលបើវាធ្លាប់ជុះត្រង់ណាហើយ វានឹងត្រឡប់មកជុះតែត្រង់ហ្នឹងអស់មួយជីវិត ហើយវាជាសត្វស៊ីឃ្មុំ ដូចច្នេះនៅទីនោះប្រៀបបាននឹងឃ្លាំងស្តុកក្រមួនឃ្មុំ ទោះដឹក ៣ រទេះក៏មិនអស់ដែរ។ វាជារតនសម្បត្តិ ដែលដូនតាខ្មែរប្រដូចថា អ្នកដែលរកឃើញកន្លែងឃ្មុំជុះអាចម៍ នឹងក្លាយជាអ្នកមាន ប្រៀបប្រដូចនឹង ជ័យ ក្រោយពីជាប់លើដើមឈើ ជួបសត្វខ្លាឃ្មុំ និង កន្លែងដែលវាជុះ បានកែប្រែជោគវាសនាពីគ្រោះទៅជាលាភសំណាង តាមរយៈការប្រើប្រាជ្ញារបស់ខ្លួនឲ្យរស់រានមានជីវិត និង ក្លាយជាសេដ្ឋីក្រោយរៀបការជាមួយ អន ដូច្នោះដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា សត្វខ្លាឃ្មុំធំមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងកើត ភូមិភាគខាងជើង និង ភូមិភាគនិរតី នៃប្រទេសកម្ពុជា៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់