វើតៗ! អ្នកប្រឡងជាប់ផ្នែកវេជ្ជបណ្ឌិតនៅសាលាក្រហម តែគ្មានលទ្ធភាពរៀន អាចស្នើសុំអាហារូបករណ៍ពីទីនេះបាន
ជាដំណឹងគួរឱ្យត្រេកអរសម្រាប់និស្សិតប្រឡងជាប់ផ្នែកវេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យវិទ្យសាស្រ្តសុខាភិបាល (សាលាក្រហម) នៃឆ្នាំសិក្សា ២០២១-២០២២ នេះ តែគ្មានលទ្ធភាព នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ លោកសាស្រ្តាចារ្យ ដួង ប៊ុណ្ណ បានចេញសេចក្ដីជូនដំណឹងប្រកាសស្វែងរកនិស្សិតក្រីក្រដើម្បីផ្ដល់អាហារូបករណ៍រៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ៤ នាក់។
សម្រាប់និស្សិតដែលមានបំណងចង់បានអាហារូបករណ៍ខាងលើ ត្រូវមានលក្ខខណ្ឌដូចតទៅ ៖
– ជានិស្សិតក្នុងគ្រួសារក្រីក្រពិតប្រាកដ
– ជានិស្សិតដែលប្រលងជាប់ក្នុងនិទ្ទេសល្អ
– មានឆន្ទៈក្នុងការបម្រើការងាររដ្ឋ និង ជួយប្រជាជនក្រីក្រពេលរៀនចប់
– ត្រូវប្រឡងជាប់មធ្យមភាគរៀបរាល់ឆ្នាំ។
ចាប់ទទួលពាក្យពីថ្ងៃជូនដំណឹងដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖