Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ទឹកចិត្តប្រពៃ! នៅជីវិតចុងក្រោយ អ្នកគ្រូម្នាក់ប្រកាសបង្រៀនគួរអក្សរសាស្ត្រខ្មែរ មិនគិតលុយមួយរៀល
សង្គម

ទឹកចិត្តប្រពៃ! នៅជីវិតចុងក្រោយ អ្នកគ្រូម្នាក់ប្រកាសបង្រៀនគួរអក្សរសាស្ត្រខ្មែរ មិនគិតលុយមួយរៀល

អត្ថបទដោយ​៖ Muyly មករា ១៥, ២០២២

មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ស្ញើចសរសើរនូវទឹកចិត្តដ៏ថ្លៃថ្លា របស់គ្រូបង្រៀនអក្សរសាស្ត្រខ្មែរមួយរូប ដែលអ្នកគ្រូបានចំណាយវេលាចុងក្រោយនៃជីវិតរបស់ខ្លួន បង្ហាត់បង្រៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរ ទៅដល់កូនខ្មែរដែលត្រូវសិក្សាជំនាញនេះ ដោយមិនគិតថវិកាសូម្បីមួយរៀលនោះឡើយ។

អ្នកគ្រូដែលមានទឹកចិត្តថ្លៃថ្លាបវរប្រពៃរូបនេះ មានឈ្មោះថា នូយ៉ុន សុរិយា គឺជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរ ដែលកាលពីពេលថ្មីៗនេះ អ្នកគ្រូបានប្រកាសជម្រាបដល់សិស្សានុសិស្សទាំងអស់ឱ្យបានដឹងថា អ្នកគ្រូនឹងបង្រៀនគួរនៅសាលា CK (ជិតមាត់ស្ទឹងខាងផ្សារតាខ្មៅថ្មី) ថ្នាក់ទី ១១ និង ថ្នាក់ ១២ ដែលសិស្សានុសិស្ស ឬ អាណាព្យាបាល អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 012 642 752 សម្រាប់ការចូលរៀន។

ក្នុងនោះផងដែរ ចំពោះការសិក្សានោះទៀតសោត គឺអ្នកគ្រូពុំយកកម្រៃ ឬ ថវិកាសម្រាប់ថ្លៃសិក្សាឡើយ ដោយអ្នកគ្រូបានធ្វើការបញ្ជាក់នៅលើគណនីខ្លួនផ្ទាល់ ឈ្មោះ Nou Yon Sorya ឱ្យបានដឹងថា ៖ «ខ្ញុំសូមជម្រាបមាតាបិតា អាណាព្យាបាល និង សិស្សានុសិស្សថា ខ្ញុំបង្រៀនគួរ តែមិនយកប្រាក់ទេ។ មូលហេតុគឺ ខ្ញុំចង់ធ្វើអ្វីម៉្យាងសម្រាប់ជីវិតចុងក្រោយឱ្យមានប្រយោជន៍ដល់សង្គម។ មិនមែនខ្ញុំពូកែជាងគេនោះទេ ប៉ុន្តែដែលអាចចែករំលែកបាន ក៏ធ្វើទៅ។ មិនបានប្រាប់ភ្លាមខ្លាចប៉ះពាល់អារម្មណ៍គេ។ ខ្ញុំចេះតែសួរខ្លួនឯងថា ចុះបរទេសខ្លះគេមកសង់សាលារៀន មន្ទីរពេទ្យ ចំណែកខ្ញុំវិញអាចធ្វើអ្វីបាន ក៏គួរតែធ្វើដែរ។ ដូចនេះ សូមមេត្តាជ្រាប។ សូមអរគុណ»៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់