Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 រំភើបជំនួស! ឃើញប្អូនស្រីជាប់បាក់ឌុបភ្លាម ជូនទិញម៉ូតូថ្មីភ្លែត ហើយពោលពាក្យកក់ក្ដៅទាំងនេះ
សង្គម

រំភើបជំនួស! ឃើញប្អូនស្រីជាប់បាក់ឌុបភ្លាម ជូនទិញម៉ូតូថ្មីភ្លែត ហើយពោលពាក្យកក់ក្ដៅទាំងនេះ

អត្ថបទដោយ​៖ Muyly មករា ១៤, ២០២២

នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ នេះ ក្រសួងអប់រំ យុវជន និង កីឡា បានចេញលទ្ធផលប្រឡងបាក់ឌុបសម័យប្រឡង ឆ្នាំ ២០២១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង ខេត្តកណ្ដាល។

រូបតំណាង

តាមរយៈលទ្ធផលដែលប្រកាសនៅថ្ងៃនេះទៀតសោត មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាចាប់អារម្មណ៍ទៅលើបងប្រុសរបស់បេក្ខជនប្រឡងបាក់ឌុបមួយរូប ដែលស័ក្តិសមជាគំរូសម្រាប់បងប្រុសដទៃ ដោយសារតែគ្រាន់តែបានដឹងថាប្អូនស្រីរបស់ខ្លួនបានសម្រេចក្ដីប្រាថ្នា បានជាប់បាក់ឌុបភ្លាម ក៏សម្រេចចិត្តជូនទៅទិញម៉ូតូថ្មីចែសភ្លែតៗតែម្ដង។

ជាក់ស្ដែងតាមរយៈគណនីដែលជាបងប្រុស មានឈ្មោះ Binyan TV Show បានបញ្ជាក់ឱ្យបានដឹងថា ៖ «សូមអបអរសាទប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំ ប៊ីន សុភីន ដែលបានប្រឡងជាប់បាក់ឌុប នឹងជាជំហ៊ានឈានចូលទៅសាកលវិទ្យាល័យ សិក្សាឯកទេសផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ដែលប្អូនស្រឡាញ់។ ជូនពរឱ្យប្អូនស្រីកាន់តែជោគជ័យថែមទៀត។ ការដូម៉ូតូតូចនេះ បងទិញជូនដើម្បីលើកទឹកចិត្តប្អូនស្រី ដែលខិតខំប្រឹងប្រែង រយៈពេល ១២ ឆ្នាំកន្លងមក»។

ទន្ទឹមនឹងនោះ បងប្រុសយុវតីជាប់បាកឌុបខាងលើ បានពោលពាក្យផ្ដាំផ្ញើទៅកាន់ប្អូនស្រីជាទីស្រឡាញ់របស់ខ្លួនថា ៖ «ប្អូនមានរឿងជាច្រើនដែលនឹងត្រូវរៀនសូត្រ សិក្សាស្វែងយល់ ក្នុងវិថីនៃការប្រកួតប្រជែងខ្ពស់ ឆ្លងកាត់ការលំបាកច្រើនទៀត ប៉ុន្តែកុំចុះចាញ់ និង ខ្លាចដ្បិតអ្វីៗសុទ្ធតែជាមេរៀនទាំងអស់។ សង្ឃឹមថាប្អូនស្រីសម្រេចក្តីសុបិនទៅសិក្សានៅបរទេសឱ្យបាន។ ត្រូវចាំទុកសម្តីបងប្រុស «មនុស្សអស្ចារ្យមិនស្ថិតនៅពេលបច្ចុប្បន្ននោះទេ គឺស្ថិតនៅលើអនាគត ដែលយើងបានដៅទុក ហើយខិតខំដើរឆ្ពោះទៅរកវា ហើយនរណាមានគោលដៅធំ និង ប្រឹងប្រែងជាង អ្នកនោះហើយ នឹងខ្លាំងជាងនៅថ្ងៃខាងមុខ»៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

ឧសភា ២៤, ២០២២
អត្ថបទក្រុមហ៊ុន

រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ ១៦ ខែសីហា រាល់ការជាវ Galaxy

ឧសភា ២៤, ២០២២
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់