Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 មោទកភាពណាស់! ៥ ខេត្ត-ក្រុងនេះ មានបេក្ខជនជាប់និទ្ទេស A ច្រើនជាងគេ លើកមុខមាត់ទឹកដីកំណើត
សង្គម

មោទកភាពណាស់! ៥ ខេត្ត-ក្រុងនេះ មានបេក្ខជនជាប់និទ្ទេស A ច្រើនជាងគេ លើកមុខមាត់ទឹកដីកំណើត

អត្ថបទដោយ​៖ Muyly មករា ១៤, ២០២២

ក្រសួងអប់រំ យុវជន និង កីឡា នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ ដែលមានមណ្ឌលប្រឡងនៅគ្រប់រាជធានី-ខេត្ត សរុប ២០៤ មណ្ឌល បន្ទប់ប្រឡង ៤ ៦១៥ បន្ទប់ និង បេក្ខជនចុះឈ្មោះក្នុងបញ្ជីសរុប ១១៤ ១៨៧ នាក់។

ទន្ទឹមនឹងនោះក្រសួងអប់រំ ក៏បានប្រកាសបញ្ជាក់ឱ្យបានដឹងថា បេក្ខជនគ្រប់រាជធានី-ខេត្ត គឺទទួលបាននិទ្ទេស A សរុបចំនួន ១ ៧៥៣ នាក់ ដែលក្នុងនោះ មានបេក្ខជនមកពីរាជធានី-ខេត្ត ចំនួន ០៥ មានអ្នកជាប់និទ្ទេស A ច្រើនជាងគេ ដែលមានដូចជា ៖

១. រាជធានីភ្នំពេញ មានអ្នកជាប់និទ្ទេស A សរុប ៥៦៥ នាក់

២. ខេត្តសៀមរាប មានអ្នកជាប់និទ្ទេស A សរុប ១៥៣ នាក់

៣. ខេត្តកណ្តាល មានអ្នកជាប់និទ្ទេស A សរុប ១២៧ នាក់

៤. ខេត្តបាត់ដំបង មានអ្នកជាប់និទ្ទេស A សរុប ១២៣ នាក់

៥. និង ខេត្តកំពង់ចាម មានអ្នកជាប់និទ្ទេស A សរុប ១១៨ នាក់។

រូបតំណាង

ដោយឡែកចំពោះខេត្តផ្សេងៗ មានចំនួនបេក្ខជនជាប់និទ្ទេស A សរុប ដូចជា ខេត្តបន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និង ខេត្តមណ្ឌលគិរី ០១ នាក់៕

រូបតំណាង

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់