មិនធម្មតា! រៀបការប្រពន្ធម្តងពីរ ថែមទាំងជប់លៀងអបអររហូតដល់ ៥ ថ្ងៃជាប់គ្នា
ថ្មីៗនេះ មានបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ឈ្មោះ Mohammed បានធ្វើឱ្យមានការភ្ញាក់ផ្អើលស្ទើរពាសពេញបណ្តាញសង្គម ក្រោយពីបានដឹងថាពិធីរៀបការរបស់បុរសរូបនេះ ដូចជាចម្លែកពីពីធីទូទៅ មិនថាទាំងរឿងកូនក្រមុំ និង ពិធីមង្គលការទាំងមូលឡើយ។
យ៉ាងណាមិញ រូបភាពក្នុងមង្គលការរបស់លោកជាច្រើនសន្លឹក ត្រូវបានគេចែកចាយពាសពេញ ក្នុងនោះគេឃើញកូនកំលោះរូបនេះឈរចំកណ្តាលទាំងទឹកមុខរីកស្ញេញស្រស់ស្រាយ ហើយថែមទាំងមានកូនក្រមុំរហូតដល់ទៅ ២ នាក់ឈរអមទាំងសងខាងទៀតផង ដោយម្នាក់ឈ្មោះ Amada និង ម្នាក់ទៀតឈ្មោះ Aisha ។
ដោយឡែក ចំណែកការជប់លៀងអបអរពិធីមង្គលការរបស់ពួកគេវិញ គឺត្រូវបានគេដឹងថាបានធ្វើឡើងរហូតទៅដល់រយៈពេលជាង ៥ ថ្ងៃឯណោះ នារដ្ឋ Niger Nigeria ប្រទេសនេហេ្សរីយ៉ា។
យ៉ាងណាមិញ ក្រៅពីការភ្ញាក់ផ្អើលហើយ ក៏មានមហាជនមួយចំនួនបានសង្កេតឃើញថា កូនក្រមុំទាំងពីរហាក់មានមុខមាត់ស្រដៀងគ្នាផងដែរ ទើបគេសង្ស័យថាពួកគេប្រហែលជាងបងប្អូន ឬ បងប្អូនភ្លោះគ្នា តែខាងគ្រួសាររបស់កូនក្រមុំទាំងសងខាង បានអះអាងថាពួកគេពិតជាមិនមែនជាបងប្អូននោះទេ៕