Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ឆ្លងឆ្នាំនេះ បើទៅសៀមរាប មិនខ្វះកន្លែងដើរទេ រាប់ត្រួសៗជិត ៣០ កន្លែង អាចសេវទុកបាន
ទៅណា សង្គម

ឆ្លងឆ្នាំនេះ បើទៅសៀមរាប មិនខ្វះកន្លែងដើរទេ រាប់ត្រួសៗជិត ៣០ កន្លែង អាចសេវទុកបាន

អត្ថបទដោយ​៖ Muyly ធ្នូ ២៣, ២០២១

ថ្មីៗនេះ គេសង្កេតឃើញថា ភូមិសាស្ត្រខេត្តសៀមរាប សម្បូរទៅដោយកន្លែងកម្សាន្ត ក៏ដូចជាផ្ទះលម្ហែជាច្រើន ដែលទើបតែបង្កើតឡើងថ្មីៗ កំពុងទាក់ទាញដួងចិត្តប្រិយមិត្តដែលចូលចិត្តធ្វើដំណើរកម្សាន្ត ឱ្យចង់ទៅដើរលេង និង ទស្សនា នាឱកាសពិធីបុណ្យផ្សេងៗ ជាពិសេសឱកាសឆ្លងឆ្នាំថ្មី នៅក្នុងទឹកដីអង្គរដ៏ពិសិដ្ឋមួយនេះ។

ក្នុងនោះផងដែរ បើតាមគណនីមួយដែលមានឈ្មោះ Marady Chum បានបង្ហាញទីតាំងត្រួសៗជិត ៣០ កន្លែង ក្នុងស្រុកបន្ទាយស្រី សម្រាប់ដើរកម្សាន្ត ដែលទីតាំងទាំងនោះមានដូចជា ៖

១. ទស្សនា និង ញាំអាហារពេលព្រឹកជាមួយ នំបញ្ចុកព្រះដាក់
២. ឡើងមើលទេសភាពស្រុកបន្ទាយស្រី លើភ្នំបូក ប្រាសាទបន្ទាយសំរ៉ែ
៣. ទស្សនាផ្នូរប្រវត្តិសាស្រ្តក្នុងសម័យសង្រា្គម ផ្នូរថៃស៊ូ
៤. គយគន់ទេសភាពស្រស់ស្អាត និង យល់ដឹងពីប្រភេទមេអំបៅគ្រប់ប្រភេទ នៅអាស៊ីប៉ាស៊ីហ្វិក មជ្ឈមណ្ឌលមេអំបៅបន្ទាយស្រី
៥. ទស្សនាផ្ទះបុរាណ អាងហែលទឹក អាហារខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរនៅ ផ្ទះស្នាក់បងធំ
៦. គយគន់វដ្តនៃការធ្វើស្ករត្នោត របស់សហគមន៍ ស្ករត្នោតស្រុកបន្ទាយស្រីនៅ សូត្រមាស
៧. ស្វែងយល់អំពីគ្រាប់មីនរាប់ពាន់គ្រាប់ ដែលបន្សល់ទុកកាលពីសម័យសង្រ្គាមនៅ សារមន្ទីរមីនបន្ទាយស្រី
៨.ទទួលទានអាហារនៅលើកញ្ចុះបណ្តែតទឹក ជិះទូកកំសាន្ត ដើរលេងក្នុងព្រៃកោងកាង ជិះកៃយ៉ាក់ មាននៅសហគមន៍ទេសចរណ៍ បឹងឈូក
៩. គយគន់អច្ឆរិយៈប្រាសាទ ដែលមានផ្ទាំងគំនូរល្អឯកលើលោកមាននៅ ប្រាសាទបន្ទាយស្រី
១០. ស្វែងយល់អំពីសត្វព្រៃគ្រប់ប្រភេទ ដែលជិតផុតពូជមាននៅ មជ្ឈមណ្ឌលអភិរក្សសត្វព្រៃក្បាលស្ពាន

១១. គយគន់ទេសភាពប្រវត្តិសាស្ត្រនៃសាសនាព្រហ្មញ្ញ លិង្គ ១ ពាន់ កំពូលភ្នំ ១០០ មែត្ រជាកន្លែងមានទឹកធ្លាក់នៅ ក្បាលស្ពាន
១២. ទស្សនាទេសភាពភាពដ៏ស្រស់ត្រកាល ជុំវិញដងភ្នំគូលែននៅ សួនផ្ការក្រវ៉ាន់សៀមរាប
១៣. ទទួលទានអាហារ និងសម្រាកកម្សាន្តនៅ សួនក្រអូបឃុនរាម
១៤. ទស្សនាកម្សាន្ត នៅរមណីយដ្ឋានធម្មជាតិ មានកញ្ចុះកម្សាន្ត អាហារគ្រប់ប្រភេទផ្ទះស្នាក់នៅ ផ្ទះស្នាក់បៃតង
១៥. គយគន់ទេសភាពដ៏ស្រស់បំព្រងបឹង អូរ ព្រៃកោងកាង កញ្ចុះកម្សាន្តនៅ សហគមន៍ទេសចរណ៍ស្រះដូនរីក
១៦. យល់ដឹងអំពីសម័យកាល តាត្រសក់ផ្អែម ស្តេចក្រាញ់ដាបឈួន ព្រះនាងចេក ព្រះនាងចមនៅ ព្រៃបល្ល័ង្គ
១៧. ទស្សនាព្រៃទឹកជន់ធម្មជាតិ សត្វស្លាបគ្រប់ប្រភេទ ដាំកូនឈើ ផ្ទៃឈើជាង ២១០ ហិចតា មាននៅ សហគមន៍ព្រៃក្បាលទឹក
១៨. ដើរលេងក្នុងភូមិបុរាណ មើលវាលស្រែ ដើមស្លារាប់ពាន់ដើម ផ្ទះស្នាក់ យល់ដឹងពីការរស់នៅរបស់អ្នកភូមិនៅ សហគមន៍ផ្ទះស្នាក់ត្បែងគូលែន
១៩.ជិះកង់កម្សាន្តក្នុងភូមិ ស្វែងយល់ពីការរស់នៅរបស់អ្នកភូមិរំចេក ភូមិក្រឡាន
២០. ទស្សនាទីតាំងឡរសម្ភារប្រេីប្រាស់ពីសម័យបុរាណនៅ សារមន្ទីរកុលភាជន៍

២១. បន្តទៅទស្សនាភូមិបុរាណ ដែលជាភូមិគំរូ ផ្ទះស្នាក់ អាហារដ្ឋាន សួនផ្កា ចំការ បឹង នៅ ភូមិធម្មជាតិរុនតាឯក
២២.ទស្សនាចំការដំណាំហូបផ្លែ ចំការល្មើ ចំការធូរេន ចំការត្រសក់ផ្អែម
២៣. មកមើលរង្វង់មូលដ៏ធំជាងគេ មានផ្កា មានស្រូវ មានស្រែនៅ រង្វង់មូលភ្នំគូលែន ឬ បរិមណ្ឌលបន្ទាយស្រី
២៤. រមណីយដ្ឋានថ្មីៗទើបនឹងបង្កើតថ្មី ស្អាតប្លែកភ្នែកហើយសប្បាយកប់ មាននៅ ភូមិលំហែសសី រមណីយដ្ឋានបន្ទាយស្រីទេវី សួនផ្កាវិមានដូង ម្លប់ក្រូចម៉ាឡេ ផ្ទះឬស្សីដៃបឹង
២៥. បើរឿងបោះតង់វិញ អាចបោះនៅ thescenery ផ្ទះស្នាក់ស្ទឹងតូច ផ្ទះស្នាក់បៃតង
២៦. ផ្ទះស្នាក់និងចំការលំហែថ្មីទើបនឹងបង្កើត ផ្ទះស្នាក់ហៃវិន ៕

ប្រភព ៖ Marady Chum

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

Reno8 Series បង្ហាញខ្លួនហើយ! ទាំងតម្លៃ ទាំងសមត្ថភាព ពិតជាពិសេស… តើអ្នកគួរកក់ទុកមុន

សីហា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សម្ពោធសាខាខេត្តព្រះសីហនុ

សីហា ១៨, ២០២២
អត្ថបទក្រុមហ៊ុន

សម្រាប់អ្នកខ្ជិល តែចង់ស្អាត! ងាយៗ ៤ ចំណុច ទទួលបានស្បែកស្អាតភ្លឺរលោង

សីហា ១៨, ២០២២
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់