Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 បើទៅសៀមរាបត្រូវម៉ាច់! ផ្ទះស្នាក់ថ្មីមួយ មានទេសភាពស្រស់ត្រកាល ស័ក្តិសមសម្រាប់អ្នកស្រឡាញ់ធម្មជាតិ
ទៅណា សង្គម

បើទៅសៀមរាបត្រូវម៉ាច់! ផ្ទះស្នាក់ថ្មីមួយ មានទេសភាពស្រស់ត្រកាល ស័ក្តិសមសម្រាប់អ្នកស្រឡាញ់ធម្មជាតិ

អត្ថបទដោយ​៖ Muyly វិច្ឆិកា ២០, ២០២១

ទឹកដីខេត្តសៀមរាប​ មិនត្រឹមតែជាទីស្ថានសម្បូរទៅដោយប្រាង្គប្រាសាទនោះទេ ថែមទាំងសម្បូរទៅដោយ កន្លែងកម្សាន្តបែបធម្មជាតិជាច្រើនទៀតផង ដែលទើបតែបង្កើតថ្មីៗ ដែលក្នុងនោះមានទាំងតំបន់លម្ហែបែបមាត់ទឹក វាលស្រែ និងភូមិឋានស្នាក់នៅតាមបែបចម្ការទៀតផង។

ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំកន្លែងស្នាក់នៅ បែបលម្ហែមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលនៅទីនោះមានឈ្មោះថា «ផ្ទះស្នាក់ហៃវិន»។

ស្ថិតនៅក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប «ផ្ទះស្នាក់ហៃវិន» គឺជាកន្លែងស្នាក់នៅលម្ហែមួយកន្លែង ប្រកបទៅដោយបរិយាកាសបែបធម្មជាតិ មានទីធ្លាធំទូលាយ អមដោយព្រៃព្រឹក្សាបៃតងព័ទ្ធជុំវិញ លាយឡំជំនោរបក់មកពីជើងភ្នំ ញ៉ាំងឱ្យបរិយាកាសនៅទីនោះ មានលក្ខណៈស្រស់ស្រាយ គួរជាទីមនោរម្យក្រៃលែង។

មិនតែប៉ុណ្ណោះ ផ្ទះស្នាក់ដែលទើបតែលេចរូបរាងនេះ មានភ្នំបៃតងព័ទ្ធជុំវិញ ដែលអាចឱ្យភ្ញៀវដែលមកស្នាក់នៅ ទទួលបាននូវអារម្មណ៍ស្រស់ស្រាយ ក្រោយភ្ញាក់ពីដំណេក បានឃើញ ទេសភាពភ្នំនៅជុំវិញខ្លួន ថែមទាំងមានម៉ូតូសម្រាប់ជិះកម្សាន្តក្នុងបរិវេណស្នាក់នៅទៀតផង ស័ក្តិសមបំផុត សម្រាប់ប្រិយមិត្តដែលស្រឡាញ់ និង ចូលចិត្តសម្រស់ធម្មជាតិ៕

រូបភាពដោយ ៖ ទៅលេងបន្ទាយស្រី

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

ឧសភា ២៤, ២០២២
អត្ថបទក្រុមហ៊ុន

រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ ១៦ ខែសីហា រាល់ការជាវ Galaxy

ឧសភា ២៤, ២០២២
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់