ពុ-ទ្ធោ! រត់គេចពីហ្វូងឃ្មុំធ្លាក់ចូលទឹក តែបែរត្រូវក្ស័យជីវិតនឹងហ្វូងត្រី Piranha ព្រួតគ្នាខាំស៊ីគ្មានប្រណី
កាលពីពេលថ្មីៗកន្លងទៅ មានព័ត៌មានដ៏ភ្ញាក់ផ្អើលមួយកើតមានឡើងក្នុងប្រទេសប្រេស៊ីល ដែលមិត្តសំឡាញ់ចំនួន ៣ នាក់ បាននាំគ្នាទៅស្ទូចត្រី ដែលពេលនោះក៏ត្រូវបានហ្វូងឃ្មុំជាច្រើនវាយប្រហារ។ មនុស្សចំនួន ២ នាក់ក្នុងចំណោមពួកគេទាំង ៣ បានធ្លាក់ទឹក តែសំណាងល្អអាចហែលឡើងគោកបានដោយសុវត្ថិភាព ខណៈអ្នកទី ៣ គឺជាអកុសលធ្លាក់ទឹករួចពីហ្វូងឃ្មុំហើយ តែបែរជាមកត្រូវហ្វូងត្រី Piranha រោមខាំស៊ីរហូតស្លាប់។
តាមការចេញផ្សាយរបស់សារព័ត៌មានមួយក្នុងប្រទេសប្រេស៊ីលបានឱ្យដឹងថា ជនរងគ្រោះភេទប្រុស មានវ័យ ៣០ ឆ្នាំ ដោយសាកសពរបស់លោកដែលមានការខូចខាតត្រង់ផ្ទៃមុខ និង ផ្នែកខ្លះនៃរាងកាយ ត្រូវបានក្រុមសង្គ្រោះប្រទះឃើញនៅច្រាំងកាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ។
គួរបញ្ជាក់ថា អាងទឹកនៃទន្លេអាម៉ាហ្សូន គឺជាជម្រកនៃពពួកត្រី Piranha ប្រមាណជា ៣០ ប្រភេទ ដែលពពួកត្រីទាំងនេះ ត្រូវបានគេស្គាល់ថាជាត្រីដ៏សាហាវ មានធ្មេញមុតស្រួចដូចឡាម ដែលអាចខាំហែកស៊ីសាច់បានយ៉ាងងាយ៕
ប្រភព៖ India Times