ទម្លាយទ្រព្យសម្បត្តិរបស់ CEO ម្ចាស់ហ្គេម LOL សល់លុយរយលាន ចាយ ១០ ជាតិក៏មិនអស់
បើនិយាយពីល្បែងកម្សាន្តតាមអនឡាញមនុស្សមួយចំនួនធំ មុខជាបានស្គាល់ច្បាស់ហ្គេម LOL ដែលជាពាក្យកាត់មកពី League of Legends។ LOL ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Riot Games ក្នុងឆ្នាំ ២០០៩ ដោយចំណាយដើមទុនអស់ប្រមាណជាង ៨ លានដុល្លារ។
ក្រោយហ្គេមនៅត្រូវបានដាក់ឱ្យប្រើប្រាស់ គេសង្កេតឃើញថា មានការគាំទ្រជាខ្លាំង ដោយក្នុងឆ្នាំ ២០១៩ LOL បានដាក់បញ្ចូលទៅជាហ្គេមអនឡាញដែលអាចលេងបានតាមទូរស័ព្ទ ហើយមានអ្នកទាញយកជាង ១០ លាននាក់។
ក្រៅពីហ្គេមកម្សាន្ត LOL ក្រុមហ៊ុន Riot Games នៅមានហ្គេមល្បីៗជាច្រើនទៀតដូចជា Valorant, Teamfight Tactics ជាដើម។ ភាពជោគជ័យនៃហ្គេមដែលបានដាក់ឱ្យប្រើប្រាស់តាមរយៈសង្គមអនឡាញ បានធ្វើឱ្យក្រុមហ៊ុនរកចំណូលបានជាច្រើន និង បានធ្វើឱ្យ CEO វ័យ ៣៥ ឆ្នាំ លោក Nicolo Laurent ដែលជាជនជាតិបារាំងមានទ្រព្យសម្បត្តិប្រមាណជាង ១០០ លានដុល្លារ សល់ក្នុងកុងធនាគារ៕