Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ការសិក្សាថ្មី! អ្នកចូលចិត្តប្ដូរ Profile FB ញឹកញាប់ ជាមនុស្សឈ្លក់វង្វេងនឹងខ្លួនឯង
សង្គម

ការសិក្សាថ្មី! អ្នកចូលចិត្តប្ដូរ Profile FB ញឹកញាប់ ជាមនុស្សឈ្លក់វង្វេងនឹងខ្លួនឯង

អត្ថបទដោយ​៖ ឡេងជឺ សន សីហា ៥, ២០២២

ជាទូទៅ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក គេតែងសង្កេតឃើញអ្នកប្រើប្រាស់មួយចំនួនតូច​ តែងនិយមប្ដូរប្រូហ្វាល់ហ្វេសប៊ុករបស់ខ្លួនញឹកញាប់ ជាងអ្នកប្រើប្រាស់ធម្មតា ខណៈដែលការប្ដូររូបភាពប្រូហ្វាល់ញឹកញាប់នេះទៀតសោត ត្រូវបានអ្នកស្រាវជ្រាវដឹងថា គេគឺជាមនុស្សមានលក្ខណៈសម្បត្តិបែបនេះ ៖

១. ជាមនុស្សដែលចង់បានការចាប់អារម្មណ៍

ជាទូទៅ នៅពេលដែលគេផ្លាស់ប្ដូររូបភាព នៅលើប្រូហ្វាល់របស់ខ្លួន នឹងត្រូវបានអ្នកដទៃនាំគ្នាយកចិត្តទុកដាក់ចំពោះរូបភាពខ្លួនដែលបានផ្លាស់ប្ដូរ។ ដូច្នេះហើយ ទើបគេតែងផ្លាស់ប្ដូរវាញឹកញាប់ ដើម្បីដណ្ដើមការចាប់អារម្មណ៍ពីអ្នកដទៃ។

២. គេអាចជាប្រភេទមនុស្ស ដែលឈ្លក់វង្វេងនឹងខ្លួនឯង

ជាការពិតណាស់ អ្នកដែលតែប្ដូររូបប្រូហ្វាល់ញឹកញាប់ អាចជាបុគ្គលដែលគិតតែពីខ្លួនឯង ឬ អាចនិយាយបានថា ជាប្រភេទមនុស្សដែលឈ្លក់វង្វងនឹងខ្លួនឯង ព្រោះគេយល់ឃើញថា គ្រប់រូបភាពដែលខ្លួនមានគឺសុទ្ធតែស្រស់ស្អាតសមរម្យ ដូច្នេះហើយទើបគេតែងប្ដូរវាជាញឹកញាប់។

៣. ជាមនុស្សដែលពិបាកក្នុងការសម្រេចចិត្ត

ជាការពិតណាស់ គេតែងជាមនុស្សដែលពុំមានប្រសិទ្ធភាពក្នុងការសម្រេចចិត្តឡើយ ដែលតែងតែមិនពេញចិត្ត នូវជម្រើសដែលគេបានជ្រើសរើសហើយ។ ដូច្នេះហើយ ទើបគេតែងផ្លាស់ប្ដូររូបភាព ប្រូហ្វាល់របស់គេញឹកញាប់ និង បន្តផ្លាស់ប្ដូរជាហូរហែទៅមុខទៀត ដោយសារតែមូលហេតុបែបនេះ។

៤. ជាមនុស្សដែលមានបុគ្គលិកលក្ខណៈមិនច្បាស់លាស់

ជាការពិតណាស់ គេតែងជាមនុស្សដែលមានបញ្ហាឆាប់ធុញទ្រាន់នឹងលំនាំ និង ទម្លាប់ដែលខ្លួនមាន ហើយតែងតែទន្ទឹងរង់ចាំធ្វើអ្វីដែលថ្មីនៅក្នុងជីវិតរបស់គេ។ ដូច្នេះហើយ មនុស្សប្រភេទនេះតែងតែផ្លាស់ប្ដូររូបភាពនៅលើប្រូហ្វាល់របស់គេម្ដងហើយម្ដងទៀត ជាហូរហែផងដែរ៕

ប្រភព ៖ Speeli.com

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់