នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ នេះ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ក្នុងខែឧសភា ឆ្នាំ ២០២១ នេះ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង ១៩ ម៉ឺននាក់ (១៩៤ ០២៥ ) នាក់ ដែលក្នុងនោះមានភ្ញៀវជាតិ ១៩១ ៨២០ នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុង ២ ២០៥ នាក់ ។
ក្នុងនោះ ក្រសួងបានកំណត់គោលដៅទេសចរណ៍សំខាន់ៗ ដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេក្នុងខែឧសភានេះ រួមមាន ៦ ខេត្ត ដែលក្នុងនោះ ខេត្តកំពតជាខេត្តឈរលំដាប់ទី ១ មានភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តច្រើនជាងគេ ៖
១. ខេត្តកំពត ៣៨ ៨១៧ នាក់
២. ខេត្តបាត់ដំបង ២៦ ៨៤០ នាក់
៣. ខេត្តកែប ២៣ ០០៤ នាក់
៤. ខេត្តសៀមរាប ១៨ ៧៥៧ នាក់
៥. ខេត្តកំពង់ស្ពឺ ១៦ ១៨៧ នាក់
៦. ខេត្តព្រះសីហនុ ១២ ១៦០ នាក់ ។
បន្ថែមលើសពីនេះ ចំនួនភ្ញៀវទេសចរណ៍ដែលធ្វើដំណើរកម្សាន្តនៅកម្ពុជា ក្នុងខែនេះ បើគិតជាសប្ដាហ៍ គឺមានតួលេខដូចខាងក្រោម ៖
សប្តាហទី១ ភ្ញៀវប្រមាណ ១៩ ៧០៥ នាក់
សប្តាហទី២ ភ្ញៀវប្រមាណ ៤៩ ៨៨០ នាក់
សប្តាហទី៣ ភ្ញៀវប្រមាណ ៥២ ៨៩១ នាក់
សប្តាហទី៤ ភ្ញៀវប្រមាណ ៧១ ៥៤៩ នាក់ ៕