តាមជំនឿបុរាណ រឿង ៣ យ៉ាងនេះ មិនគួរធ្វើដាច់ខាត នៅយប់ព្រះចន្ទពេញបូរមី
ថ្ងៃព្រះចន្ទពេញបូរមី គឺជាពេលដែលយើងមើលឃើញព្រះច័ន្ទធំ និង បញ្ចេញពន្លឺភ្លឺថ្លា បើតាមក្បួនហោរាសាស្រ្ត ថ្ងៃព្រះចន្ទពេញបូរមីត្រូវបានគេសន្មតថាជាថ្ងៃដែលមានឥទ្ធិពល និង អំណាចបំផុត ។
មនុស្សភាគច្រើនតែងតែចូលចិត្តបន់ស្រន់ពីព្រះចន្ទនៅថ្ងៃហ្នឹង ដែលនៅថ្ងៃព្រះចន្ទពេញពេញបូរមីមានជំនឿ ៣ យ៉ាង ណែនាំមិនឱ្យធ្វើ ហើយជំនឿទាំងនោះមានដូចខាងក្រោម ៖
១. ការចាប់ផ្តើមនៃអ្វីដែលថ្មី
ដោយសារថ្ងៃព្រះចន្ទពេញបូរមីមានថាមពល និង អំណាចខ្លាំងចេញពីព្រះច័ន្ទ ទើបអ្នកខ្លះប្រហែលជាគិតថាវាជាថ្ងៃល្អដើម្បីចាប់ផ្តើមអ្វីថ្មី ប៉ុន្តែផ្ទុយទៅវិញនៅថ្ងៃដែលមានថាមពល និង អំណាចខ្លាំងអ៊ីចឹងអ្នកគួរតែរៀបចំផែនការ និង គិតឱ្យបានហ្មត់ចត់មុននឹងចាប់ផ្ដើមធ្វើអ្វីមួយ ព្រោះពេលខ្លះចិត្តមោះមុតដែលយើងចង់ចាប់ផ្ដើមធ្វើ អាចប៉ះគ្នាជាមួយអំណាចរបស់ព្រះច័ន្ទ រហូតបណ្ដាលឱ្យកើតមានកំហុសដែលយើងនឹងស្មានមិនដល់ ។
២. កុំធ្វើអ្វីលើសពីសមត្ថភាព
បើនិយាយពីអារម្មណ៍របស់យើងនៅថ្ងៃព្រះច័ន្ទពេញបូរមី មនុស្សជាច្រើនប្រហែលជាគិតថា វាជាថ្ងៃដែលយើងមានថាមពល និង អំណាច ប៉ុន្តែនៅថ្ងៃនេះមិនមែនជាពេលវេលាល្អដែលយើងគួរបញ្ចេញវាចេញនោះទេ ពីព្រោះថាមពល និង អំណាចពីព្រះច័ន្ទ អាចប៉ះទង្គិចគ្នាជាមួយថាមពលរបស់យើង បណ្ដាលឱ្យយើងកាន់មានភាពអំនួត មានថាមពលខ្លាំងចង់ធ្វើអ្វីហួសសមត្ថភាពរហូតក្លាយជាបញ្ហា ម្យ៉ាងទៀតគួរតែគ្រប់គ្រងទាំងអារម្មណ៍ និង ការនិយាយស្ដីរបស់អ្នកផង ។
៣. កុំសម្រេចចិត្តលឿនពេក
ប្រសិនជាចាំបាច់ត្រូវធ្វើការសម្រេចចិត្តជាបន្ទាន់នៅថ្ងៃព្រះចន្ទពេញបូរមី គួរបន្ថែមការប្រុងប្រយ័ត្ន ហើយពិចារណាឱ្យបានវែងឆ្ងាយ ។ នេះក៏ព្រោះតែថាមពលដ៏ខ្លាំងនៃព្រះចន្ទអាចធ្វើឱ្យអ្នកប្រើអារម្មណ៍ច្រើន ឬ ខ្លាំងក្នុងការសម្រេចចិត្ត ហើយវាអាចបណ្តាលឱ្យមានកំហុសតាមក្រោយ ៕