
ចរិត ៥ យ៉ាងរបស់បុរស ទោះស្លា.ប់ក៏មនុស្សស្រី គ្មានថ្ងៃអាចកែប្រែបាន
មិត្តនារីមួយចំនួនដែលមានដៃគូប្រចាំជីវិត ប្រាកដជាដឹងច្បាស់ហើយថាគូស្នេហ៍របស់ខ្លួន តែងតែសន្យា ថានឹងកែទម្លាប់របស់គេដើម្បីអ្នក ទាំងដែលរឿងទាំងនោះ វានឹងកើតឡើងម្ដងហើយម្ដងទៀត ជាដរាបមិនចេះចប់នោះឡើយ ។
ជុំវិញបញ្ហានេះ គឺពុំមានការបកស្រាយណា ពន្យល់ពីមូលហេតុឡើយ តែគេអាចដឹងបានថា អត្តចរិតទាំងនោះ គឺវាជាលក្ខណៈធម្មជាតិរបស់បុរស ហើយក្នុងនាមអ្នកជាដៃគូស្នេហារបស់គេ គឺអ្នកមិនអាចកែប្រែអត្តចរិតទាំងនោះបានឡើយ ។ អត្តចរិតទាំង ៥ យ៉ាងនោះមានដូចជា ៖
១. គេតែងកុហកអ្នក ម្ដងហើយម្ដងទៀត
បុរស និង ការកុហក ប្រៀបបាននឹងចានជាមួយស្លាបព្រាអ៊ីចឹង តែទោះបីជាយ៉ាងនេះក្ដី វាមិនមែនបានន័យថា គេសុទ្ធតែកុហកអ្នកក្នុងផ្លូវអាក្រក់រហូតនោះទេ ដែលជាទូទៅ បុរសតែងតែប្រើប្រាស់ការកុហករបស់ខ្លួន ធ្វើឱ្យនារីដែលខ្លួនស្រឡាញ់សប្បាយចិត្ត មានអារម្មណ៍កក់ក្ដៅ និង ទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សដែលខ្លួនស្រឡាញ់ ។
២. គេតែងមានទំនោរទៅលើម្ដាយរបស់គេ
បុរសភាគច្រើន មិនថាគេឯករាជ្យប៉ុណ្ណានោះទេ ក៏ពេលខ្លះគេនៅតែប្រើអាកប្បកិរិយាពឹងផ្អែក និង មានទំនោរទៅកាន់ម្ដាយរបស់ខ្លួន ដែលជាទូទៅគេតែងផ្ដល់ក្ដីស្រឡាញ់ និង ការយកចិត្តទុកដាក់ខ្ពស់ទៅកាន់ម្ដាយរបស់គេ ។ នេះជាកត្តាធម្មជាតិនៃម្ដាយ និង កូន ដូច្នេះចូរអ្នកកុំព្យាយាមឱ្យគេកែប្រែវាដើម្បីអ្នក ។
៣. ១០០% គេតែងចោលក្រសែភ្នែកមើលទៅកាន់នារីផ្សេង
បើទោះបីជាមាននារីជាច្រើន បានស្អប់បុរសបែបនេះក៏ពិតមែន តែជាលក្ខណៈធម្មជាតិ មិនអាចធ្វើឱ្យបុរសប្រែប្រួលឡើយ ។ ដូច្នេះកុំព្យាយាម ប្រចណ្ឌដាក់គេទាំងងងឹតងងុល ព្រោះថាគេគ្រាន់តែមើល តែមិនមានបំណងក្បត់អ្នក ឬឈប់ស្រឡាញ់អ្នកឡើយ ។
៤. ពួកគេតែងចូលចិត្តស្រា
បុរសភាគច្រើន និយមចូលចិត្តផឹកស្រា ។ ដូច្នេះចូរអ្នកកុំព្យាយាមឱ្យគេបញ្ឈប់វា ព្រោះថាជាទូទៅបុរសតែងតែយកស្រា ជាកិច្ចទទួលរាក់ទាក់គ្នា និង បង្កើតការជួបជុំឱ្យសប្បាយរីករាយ ។ យ៉ាងណាមិញ ថ្វីបើអ្នកមិនអាចឱ្យគេបញ្ឈប់បាន តែអ្នកមានសិទ្ធិអាចឱ្យគេកាត់បន្ថយវាដើម្បីអ្នកបាន ។
៥. គេមិនចូលចិត្តនិយាយរឿងផ្ទាល់ខ្លួនរបស់គេ ប្រាប់ទៅអ្នកណាឡើយ
ជាទូទៅមនុស្សស្រីតែងចូលចិត្តបង្ហាញពីអារម្មណ៍ និង រឿងរ៉ាវរបស់ខ្លួនទៅកាន់បុរស តែសម្រាប់បុរសគឺគេមិនចូលចិត្តនិយាយ ឬ បង្ហាញអារម្មណ៍របស់គេទៅកាន់នរណាម្នាក់ឡើយ ។ ដូច្នេះហើយបើសិនជាអាច កុំព្យាយាមបង្ខំឱ្យគេនិយាយរឿងក្នុងចិត្ត តែអ្នកអាចសង្កេតមើលដឹង តាមអាកប្បកិរិយា ដែលគេបញ្ចេញមកបាន ៕
ប្រភព ៖Phunutoday