ទីបំផុត អាជ្ញាធរជាតិអប្សរា បានរៀបចំចាក់កៅស៊ូអ៊ុតផ្លូវមុខប្រាសាទអង្គរវត្ត រួចរាល់ជាស្ថាពរហើយ ធ្វើឱ្យសោភ័ណភាពបរិស្ថាននៅតំបន់អង្គរ កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញជាខ្លាំង ។ នេះបើតាមទំព័រហ្វេសប៊ុកផេករបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី ៣០ ធ្នូ ២០២០ នេះ ។
តាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា នារយៈពេលចុងក្រោយនាឆ្នាំ២០២០នេះ បើទោះបីជាមានការរំខានដោយសារជំងឺកូវីដ១៩យ៉ាងណាក្ដី តែការអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត មានការរីកចម្រើនទៅមុខជានិច្ច ដូចជាការរៀបចំចំណតរថយន្តថ្មី ទីលានបដិសណ្ឋារកិច្ច តូបលក់ដូរ ការដាំដើមឈើចម្រុះ និងដាំស្មៅលម្អ ដែលបង្កើតឱ្យបរិស្ថានខាងមុខនេះ មានភាពបៃតងគួរជាទីទស្សនាសម្រាប់ទេសចរគ្រប់រូប ៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា