ក្រសួងប្រកាសឱ្យសាលាឯកជនទូទាំងប្រទេស បើកឡើងវិញចាប់ពីថ្ងៃនេះតទៅ
នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០នេះ តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី ការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានឯកជន បានឱ្យដឹងថា ក្រោយពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបិទបញ្ចប់ ក្រសួងសម្រេច អនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនដំណើរការឡើងវិញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
ក្រសួងបានបញ្ជាក់ផងដែរថា ចំពោះគ្រឹះស្ថាន សិក្សាឯកជន គឺសំដៅលើគ្រឹះស្ថានសិក្សាឯកជនដែលទទួលបានការអនុញ្ញាតឱ្យដំណើរការឡើងវិញក្នុង ដំណាក់កាលទី១ និងទី២ ។ គ្រឹះស្ថានសិក្សាឯកជនដែលទទួលបានការអនុញ្ញាត ត្រូវបន្តអនុវត្តគោល ការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ និងរក្សាគម្លាត សុវត្ថិភាពសង្គម និងបុគ្គល។ ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារនៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖