សាលាអាកាសចរណ៍ ប្រកាសជ្រើសរើសកូនខ្មែរច្រើនរូបអាយុ ១៧ឡើង ចូលរៀនបើកយន្តហោះ
ជាឱកាសល្អ សម្រាប់សិស្សដែលទើបប្រឡងចប់ថ្នាក់ទី១២ ក៏ដូចជាសម្រាប់អ្នកដែលស្រលាញ់ការងារផ្នែក អាកាសយានិក ព្រោះថាថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ីអ៊ែរឡាញ ត្រូវការជ្រើសរើសសិក្ខាកាមអាកាសយានិក ឱ្យចូលរៀន ។ ដែលអ្នកដែលចង់ចូលរួមសិក្សាចាំបាច់ត្រូវមាន ៖
-អាយុចាប់ពី ១៧ ទៅដល់ ៣៥ឆ្នាំនៅពេលដាក់ពាក្យ
-មិនមានកំណត់ត្រាព្រហ្មទណ្ឌ ឬ ធ្លាប់ប្រព្រឹត្តបទល្មើស
-កម្ពស់អប្បបរមា ១.៦៣ ស.ម
-ចេះភាសាអង់គ្លេសបានល្អ
-រាងកាយសមសួន
-ភ្នែកគ្មានបញ្ហា ។
គួរបញ្ជាក់ផងដែរថា Lanmei Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលប្រតិបត្តិការជើងហោះហើរ Airbus 320 ចាប់តាំងពីខែកញ្ញាឆ្នាំ ២០១៧មកម្លេះ ។ ទន្ទឹមនឹងនោះ ក្នុងឆ្នាំ ២០១៩ មានអ្នកដំណើរសរុបលើសពី ១.២លាននាក់ និងប្រតិបត្តិការជើងហោះហើរចំនួន ២១៣០០ជើង ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖