ស្រូតៗ អ្នកចង់ប្រឡងគ្រូបង្រៀនវិទ្យាល័យ! ឆ្នាំ ២០២១ ប្រកាសរើស ១១០០ កន្លែង ទូទាំងប្រទេស
សម្រាប់ឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្ដល់ក្របខណ្ឌចំនួន ៣៦០០ កន្លែងដល់ក្រសួងអប់រំ យុវជន និង កីឡា សម្រាប់ធ្វើការប្រឡងជ្រើសរើស និង បណ្ដុះបណ្ដាលគ្រូបង្រៀន ដែលនេះជាឱកាសល្អមួយសម្រាប់អ្នកសិក្សាទាំងឡាយដែលបានការសិក្សាតាមកម្រិតណាមួយនោះ អាចពិចារណាបានក្នុងការប្រឡងចូលក្របខណ្ឌនេះ។
បើតាមលិខិតរបស់ក្រសួងអប់រំ យុវជន និង កីឡា មុននេះក៏បានធ្វើការបែងចែកក្របខណ្ឌសម្រាប់ការប្រឡងជ្រើសរើសគ្រូបង្រៀនទូទាំងប្រទេស ឆ្នាំ ២០២១ រួចហើយ ដែលក្នុងនោះសម្រាប់គ្រូបង្រៀនកម្រិតឧត្តម (បង្រៀនវិទ្យាល័យ) មានចំនួន ១១០០ កន្លែង ។ សូមអានលម្អិតនូវតារាបែងចែកខាងក្រោមនេះ ៖